ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម របស់ក្រុមហ៊ុនចិន ចំនួន១លានដូសទៀត បានដឹកមកដល់ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញហើយ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ វ៉ាក់សាំង១លានដូស មកដល់កម្ពុជា នារសៀលនេះ គឺជាវ៉ាក់សាំង លើកទី៧ហើយ។ ដោយលើកទី៦ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី៨ មិថុនា ,លើកទី៥ ចំនួន១លានដូស...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវ ពង្រឹងការត្រួតពិនិត្យសុខភាព អ្នកដំណើរចូលមកកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស ឱ្យបានម៉ឺងម៉ាត់។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាព...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ទៀត ជាសះស្បើយ ចំនួន៦០៥នាក់ និងស្លាប់៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៣៨នាក់ មានករណីឆ្លងសហគមន៍៥៩៤នាក់ និងអ្នកដំណើរពីបរទេសចំនួន៤៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៧៩៥៩នាក់អ្នកជាសះស្បើយចំនួន ៣១២២២ នាក់ និងអ្នកស្លាប់ចំនួន ៣២០នាក់៕
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងទិញ ហើយបញ្ជូនថ្នាំវ៉ាក់សាំង កូវីដ១០៥០០លានដូស ទៅឲ្យប្រទេសដទៃ ស្របពេលដែលមានការប្រឹងប្រែងក្នុងពិភពលោកបញ្ឈប់ការឆ្លងរាលដានៃមេរោគថ្មីនេះ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានធ្វើសេចក្តីប្រកាសនេះ ក្រោយជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន ហៅកាត់ (DOH) បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦.៦៨៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ កើនឡើងដល់ ១.៣០០.៣៤៩នាក់ ។ នាយកដ្ឋានបានឲ្យដឹងថា ចំនួននៃអ្នកស្លាប់បានកើនឡើងដល់២២.៥០៧នាក់ បន្ទាប់ពីមានអ្នកជំងឺស្លាប់បន្ថែមទៀតចំនួន១៩៦នាក់ ពីជំងឺបង្កដោយវីរុសនេះ ។ ហ្វីលីពីន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត ដែលជាករណីពាក់ព័ន្ធជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនិងមានករណីជាសះស្បើយចំនួន២២៨នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាល៤២០នាក់ និងស្លាប់៤នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន២២នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធជាព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន១៧នាក់ និងជាពលករត្រឡប់ មកពីប្រទេសថៃ ចំនួន៥នាក់ និងមានករណីជាសះស្បើយ ចំនួន៥នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសថៃឡង់ដ៏ បានលើកឡើងថា ប្រទេសថៃឡង់ដ៏ បានចុះហត្ថលេខាលើការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូស ដែលបានផលិតឡើងដោយក្រុមហ៊ុន Pfizer and BioNTech ដែលនឹងនាំមកនៅមុនចុងឆ្នាំនេះ ។ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ...
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាម បានបន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៨នាក់ និងមានអ្នកជាសះស្បើយចំនួន ១២នាក់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត នៅថ្ងៃទី១១ មិថុនា បានឲ្យដឹងថា នៅថ្ងៃទី១០ មិថុនា រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យចំនួន ៥៥៧នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ១៩...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៥៥នាក់ទៀត ជាអ្នកជាសះស្បើយចំនួន៨១០នាក់ និងស្លាប់១១នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៥៥នាក់មានករណីឆ្លងសហគមន៍៦០៦នាក់ និងអ្នកដំណើរពីបរទេស៤៩ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងសរុបចំនួន៣៧៣២១ នាក់ អ្នកជាសះស្បើយចំនួន៣០៦១៧នាក់ និងអ្នកស្លាប់ចំនួន៣១១នាក់៕