សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៦១៥ករណីគិតត្រឹមថ្ងៃត្រង់ថ្ងៃពុធនេះ ដែលរួមមានអ្នកឆ្លងក្នុងស្រុកចំនួន ១២០៥ករណី និងករណីនាំចូលចំនួន ៤១០ករណី ក្នុងនោះករណីអូមីក្រុង មានរហូតដល់ ១១៨៥ករណី។ មានអ្នកស្លាប់ម្នាក់នេះ បើយោងតាមស្ថិតិការឆ្លងថ្មីបំផុតនៅលើគេហទំព័រ របស់ក្រសួង សុខាភិបាល (MOH) ការស្លាប់នេះធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារផលវិបាកនៃមេរោគឆ្លងកើនឡើងដល់ ៨៤៤នាក់។ ចំនួនករណីនៅថ្ងៃពុធ គឺកើនឡើងពីចំនួន ១៤៤៨ករណី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣០នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១៧នាក់ និងគ្មានអ្នកស្លាប់ ។ ក្នុងចំណោមអ្នកឆ្លងទាំង៣០នាក់នោះ ករណីឆ្លងសហគមន៍២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន៧ នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៨៧៧នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១៤៦នាក់...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤២ករណីបន្ថែមទៀត ដែលជាប្រភេទបំប្លែងខ្លួនថ្មី Omicron កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុបឡើងដល់១១៨នាក់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាល ។ ការចេញផ្សាយនេះបានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញនៅក្នុងជនជាតិមីយ៉ាន់ម៉ាចំនួន៣៦នាក់ និងជនបរទេស៦នាក់ ដែលថ្មីៗនេះបានមកដល់ប្រទេសមីយ៉ាន់ម៉ា ដោយជើងហោះហើរសង្គ្រោះ។ យោងតាមតួលេខរបស់ក្រសួងកាលពីថ្ងៃចន្ទ...
យេរ៉ូសាឡឹម៖ មន្ទីរពេទ្យដ៏ធំបំផុតរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លទ្ធផលបឋមពីការសិក្សារបស់អ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពទាបនៃកម្រិតថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុង ។ នៅក្នុងការសិក្សាដែលបានចាប់ផ្តើមនៅចុងខែធ្នូ បុគ្គលិក ២៧០ នាក់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានទទួលការចាក់វ៉ាក់សាំង Pfizer ឬ Moderna លើកទី៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យនៃការចាក់ថ្នាំបង្ការ និងសរីរវិទ្យារបស់ពួកគេត្រូវបានប្រៀបធៀបទៅនឹងបុគ្គលិកមន្ទីរពេទ្យជាង ៥៧០០នាក់...
បរទេស៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្លាស់ប្តូរទៅលើការអនុវត្តឱ្យ បង្ហាញកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅតាមហាងលក់រាយ និងផ្សារទំនើបធំៗ បន្ទាប់ពីមានសេចក្តីសម្រេច របស់តុលាការចេញបញ្ជាឱ្យផ្អាក ការអនុវត្តវ៉ាក់សាំងកាតព្វកិច្ច នៅតាមទីកន្លែងនានា។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសុខុមាលភាព បានប្រកាសនៅថ្ងៃច័ន្ទថា បណ្ណចាក់វ៉ាក់សាំងនេះ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា យោងតាមទិន្នន័យចុងក្រោយ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឱ្យដឹងថា ករណីកូវីដ-១៩ នៅតាមមណ្ឌលថែទាំ នៅសហរដ្ឋអាមេរិក កំពុងកើនឡើងដល់ កម្រិតកំពូលមួយទៀត ស្របពេលមានការកើនឡើង វីរុសបំប្លែងខ្លួនថ្មី Omicron នៅទូទាំងប្រទេស ។ មណ្ឌលថែទាំជំងឺបានរាយការណ៍...
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១៦៥ករណី រួមទាំងការឆ្លងនាំចូលចំនួន ៥៣៤ករណី ហើយក្នុងចំណោមជាង ១០០០ករណីខាងលើនេះ ទម្រង់អូមីក្រុង មានជាងពាក់កណ្ដាល។ មិនមានអ្នកស្លាប់នោះទេ ហើយចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែមាន ៨៤៣នាក់ នេះបើយោងតាមស្ថិតិឆ្លងចុងក្រោយបង្អស់ នៅលើគេហទំព័ររបស់ ក្រសួងសុខាភិបាលសិង្ហបុរី (MOH)។ ក្នុងចំណោមករណីថ្មី ដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានបញ្ជាក់ពីករណី ឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៧២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប របស់ប្រទេសកើនដល់ ៤.២៧២.៤២១នាក់ នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ មន្ត្រីជាន់ខ្ពស់ Siti Nadia Tarmizi បានឲ្យដឹងថា ចំនួនសរុបនៃការឆ្លងនៃវីរុសបំប្លែងខ្លួន...
វ៉ាស៊ីនតោន៖ ជំងឺកូវីដ-១៩ទម្រង់ថ្មីអូមីក្រុង កំពុងជំរុញរលកឆ្លងដ៏ធំបំផុត និងរារាំងការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក ដូចដែលបានឆ្លុះបញ្ចាំង នៅក្នុងការលុបចោលជើងហោះហើរ រាប់ពាន់ដោយក្រុមហ៊ុន អាកាសចរណ៍ធំៗ របស់សហរដ្ឋអាមេរិក និងអតិផរណាប្រចាំឆ្នាំ ដែលមិនមានភាពរឹងមាំ ដែលបានកើនឡើងដល់កម្រិតខ្ពស់ មិនធ្លាប់មានជិត ៤០ឆ្នាំនៅក្នុងខែធ្នូ។ ខែមករា គឺជាខែដែលអាមេរិករងគ្រោះខ្លាំង ការរីករាលដាលនៃការឆ្លងមេរោគអូមីក្រុង នៅទូទាំងពិភពលោកកំពុង ធ្វើឱ្យជនជាតិអាមេរិករាប់លាននាក់ នៅដាច់ដោយឡែកម្តងទៀតដូចជា ឆ្នាំ២០២០ដែរ”...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១៦នាក់ និងគ្មានអ្នកស្លាប់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១១នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១១៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥...