បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសឥណ្ឌាលោក Rajnath Singh ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានកូវីដ ព្រមទាំងបានបង្ហាញអាក្ការៈ មួយចំនួនផងដែរ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានថ្លែងបែបនេះថា «ខ្ញុំបានធ្វើតេស្តឃើញវិជ្ជមានកូវីដ នៅថ្ងៃនេះជាមួយនឹងរោគសញ្ញា កម្រិតស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក នៅក្នុងគេហដ្ឋានរួចរាល់ហើយ» ។ សរសេរនៅលើបណ្តាញសង្គម Twitter ផងដែរលោកបន្តថា «ខ្ញុំក៏បានធ្វើការអំពាវនាវ...
ភ្នំពេញ៖ ខណៈជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង កំពុងរត់ចូលក្នុងសហគមន៍ បង្កឲ្យភ្ញាក់ផ្អើល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំអភិបាលរាជធានី-ខេត្ត សហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអ្នកពាក់ព័ន្ធត្រូវបង្កើន ល្បឿនចាក់វ៉ាក់សាំងកូវីដ ទាំងដូសមូលដ្ឋាន និងដូសជំរុញ សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មីនេះ ។ គិតត្រឹមយប់ថ្ងៃ១០ មករា...
ខណៈពេលឆ្នាំ២០២២ បានចូលមកដល់ ប្រជាជនជាច្រើនបានចាត់ទុក ការយកឈ្នះលើការរីករាលដាល នៃជំងឺកូវីដ១៩ ជាបំណងប្រាថ្នាក្នុងឆ្នាំថ្មី ។ លោក Tedros អគ្គនាយកនៃ អង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយសារលិខិត ជូនពរឆ្នាំថ្មីឆ្នាំសកលដែរថា បើសិនជាបណ្តាប្រទេសនានា ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នោះមនុស្សជាតិយើង នឹងយកឈ្នះលើជំងឺកូវីដ១៩ នៅឆ្នាំ២០២២ ។ ប៉ុន្តែ ខណៈពេលឆ្នាំ២០២២ បានមកដល់...
វ៉ាស៊ីនតោន៖ ការកើនឡើងចុងក្រោយ បំផុតនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ដែលជំរុញដោយទម្រង់ឆ្លងថ្មីអូមីក្រុង កំពុងនាំទៅរកការខ្វះខាត បុគ្គលិកសំខាន់ៗនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រហែល ២៤ភាគរយ នៃមន្ទីរពេទ្យសហរដ្ឋអាមេរិកចំនួន ៥០០០កន្លែង ដែលរាយការណ៍ពីស្ថានភាពបុគ្គលិក របស់ពួកគេទៅកាន់នាយកដ្ឋានសុខភាព និងសេវាមនុស្សរបស់ សហរដ្ឋអាមេរិក (HHS) មាន “កង្វះបុគ្គលិកសំខាន់” នេះបើយោងតាមទិន្នន័យរបស់ HHS...
ម៉ានីល៖ ប្រទេសហ្វីលីពីន បានរាយការណ៍ពីការឆ្លងជំងកូវីដ-១៩ ថ្មីចំនួន ៣៣១៦៩ករណី នៅថ្ងៃចន្ទនេះ ដែលជាការកើនឡើងកំណត់ត្រាប្រចាំថ្ងៃថ្មី ដែលជំរុញឱ្យចំនួនករណី ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដល់ ២,៩៩៨,៥៣០ករណី ។ នាយកដ្ឋានសុខាភិបាល (DOH) បានឲ្យដឹងថា អត្រាវិជ្ជមានបន្តកើនឡើងដល់កម្រិត ៤៦ភាគរយ មនុស្ស ១៤៥នាក់ទៀតបានស្លាប់ដោយសារផលវិបាកនៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសកើនឡើងដល់ ៥២,២៩៣នាក់ ដោយមន្ទីរពិសោធន៍ចំនួន ១០មិនបានបញ្ជូនទិន្នន័យនៅឡើយទេ។...
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេស ត្រូវរៀនរស់តាមបែបគន្លង ប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩ ។ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សាលាវិទ្យាល័យស្វាយរៀង ដែលស្ថិតនៅក្នុងក្រុងស្វាយរៀង...
ហ្សឺណែវ៖ អ្នកជំនាញជាន់ខ្ពស់មកពី អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ផែនការរបស់ទីក្រុងប៉េកាំង ក្នុងការធានាឱ្យព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែក្រោយប្រព្រឹត្តទៅដោយ សុវត្ថិភាពក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ មើលទៅមានភាពរឹងមាំ។ យោងតាមកាសែតសិង្ហបុរី ជាភាសាចិន Lianhe Zaobao នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan បានធ្វើការកត់សម្គាល់នេះ...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៦០លានករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងទិន្ន័យពីសាកលវិទ្យាល័យ ខាងលើបានឲ្យដឹងថា ចំនួនករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦០,០៦២,០៧៧ករណី ដោយមានអ្នកស្លាប់សរុបចំនួន ៨៣៧,៥០៤នាក់ គិតត្រឹមម៉ោង ៤ រសៀលម្សិលមិញនេះ។ សហរដ្ឋអាមេរិក...
យេរូសាឡឹម៖ នៅថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល បានធ្វើការប្រកាសថា ពលរដ្ឋរបស់អ៊ីស្រាអ៊ែល ប្រមាណជា ២៥ម៉ឺននាក់ មកហើយដែលអាចទទួលបាន វ៉ាក់សាំងលើកទី៤ដំបូងគេ ក្រោយរយៈពេលមួយសប្តាហ៍ រដ្ឋាភិបាលបានអនុញ្ញាតិឲ្យដំណើរការ ជូនចំពោះពលរដ្ឋវ័យចាស់។ លោកនាយករដ្ឋមន្ត្រី Naftali Bennett ដែលបានថ្លែងនៅក្នុងកម្មវិធី ទូរទស្សន៍ប្រចាំសប្តាហ៍មួយ បានបន្តថាពលរដ្ឋអ៊ីស្រាអែលប្រមាណជា ១ភាគ៤បានទទួល វ៉ាក់សាំងលើកទី៤ ហើយនេះគឺជាការឆ្លើយតប ដ៏ពិសេសមួយដែលអាចជួយការពារ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ករណីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បានឆ្លងចូលក្នុងសហគមន៍ ចំនួន៣ករណីហើយ កាលពីថ្ងៃ៩ ខែមករា ឆ្នាំ២០២២៕