រ៉ង់ហ្គូន៖ ចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៤២,៨៣៨ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានករណីថ្មីចំនួន ៧ ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល និងកីឡា។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា កំណត់ត្រាថ្មីនេះគ្មានការស្លាប់ថ្មី ត្រូវបានគេរាយការណ៍នោះទេ កាលពីថ្ងៃអាទិត្យ ដែលរក្សាចំនួនអ្នកស្លាប់មានដល់ ៣,២០៩...
ភ្នំពេញ៖នៅយប់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់ (ជាកូនទី ៨ ទី ៩) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ លោក សាស្រ្តាចារ្យ ងី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងពេញវ័យដែលមានជាង ១០០លាននាក់ បានទទួលការចាក់វ៉ាក់សាំង គ្រប់កម្រិតប្រឆំាងនឹងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃសៅរ៍នេះ ។ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា ការរាប់ចំនួនបានចាក់វ៉ាក់សាំង គ្រប់កម្រិតប្រមាណ ៣០,៥ភាគរយ...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បើក្រោយថ្ងៃទី៥ ឧសភា រដ្ឋាភិបាល បើករាជធានី-ខេត្ត ឡើងវិញនោះ វិធានការចាំបាច់ត្រូវតែអនុវត្តបន្តគឺ ប្រជាពលរដ្ឋត្រូវតែផ្លាស់ប្តូរនូវ ការរស់នៅតាមទម្លាប់ចាស់ មកជាការរស់នៅឲ្យមានក្រិតក្រមអនាម័យខ្ពស់ ហើយត្រូវរក្សាគម្លាតពីគ្នា និងមិនត្រូវជួបជុំគ្នានោះឡើយ ។ លោក ពេជ្រ ស្រស់ លើកឡើងបែបនេះបន្ទាប់ពី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដោយមូលហេតុថា អ្នកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានតាមលំដាប់អាទិភាព ដូច្នេះ ត្រូវរង់ចាំតាមលំដាប់លំដោយជាមុនសិន ព្រោះថា គ្រូពេទ្យមានតិច រីឯអ្នកចាក់មានច្រើន។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីមានហ្វេសប៊ុកឈ្មោះ Bro Jimmy...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តាមចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា បានឱដឹងថា ក្រសួងបានរកឃើញករណីឆ្លងថ្មី ចំនួន៧៣០នាក់ ខណៈមានអ្នកជាសះស្បើយ ចំនួន១៦៩នាក់ និងមានអ្នកស្លាប់៦នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាព ឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មិនទាន់មាន សញ្ញាថមថយនោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបន្តអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ត្រូវប្រឹងប្រែងថែរក្សា ជីវិតរៀងៗខ្លួន កុំឲ្យមេរោគកូវីដ១៩ មកកាត់ផ្ដាច់បានឲ្យសោះ ដោយយើងការពារទាំងអស់គ្នា សហគមន៍សុខសាន្ត គ្មានអ្នកស្លាប់ ដោយសារមេរោគ COVID-19 ។ តាមរយៈគេហទំព័រហ្វេសប៊ុក...
បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៨៩១ករណី និងអ្នកស្លាប់ចំនួន ២១នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩) CCSA ។ អ្នកនាំពាក្យ CCSA លោក Taweesin Visanuyothin បានប្រាប់សន្និសីទសារព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១,៨៨៤...
ញូវដេលី៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លង ជំងឺកូវីដ-១៩ បានកើនឡើងដល់ ១៩,១៦៤,៩៦៩ នៅថ្ងៃសៅរ៍នេះ ជាមួយនឹងការកើនឡើង ៤០១,៩៩៣ករណី ក្នុងរយៈពេលត្រឹម ២៤ម៉ោងចុងក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ នេះជាលើកទីមួយហើយ នៅពេលដែលករណីថ្មី ជាង ៤០០,០០០ ករណី ត្រូវបានកត់ត្រា នៅក្នុងប្រទេសឥណ្ឌា...