ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា ខេត្ត៣ជាគោលដៅ ក្នុងការបញ្ជូនវ៉ាក់សាំងទៅនោះ គឺ កណ្តាល ភ្នំពេញ និងព្រះសីហនុ ដែលតម្រូវចាក់អាយុ លើសពី៦០ឆ្នាំឡើងទៅ ដូច្នេះពលរដ្ឋ និងមន្រ្តីមូលដ្ឋាន អាចចាក់បាន ។ សម្តេចបន្តថា វ៉ាក់សាំងស៊ីណូហ្វា មានសុពលភាពរយៈពេល១ឆ្នាំ តែអាហ្សេនីកា មានរយៈពេល៦ខែ ពោលថ្ងៃ២៧...
ភ្នំពេញ ៖ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៤ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វ៉ាក់សាំងរបស់ចិន ចំនួន៤០ម៉ឺនដូសទៀត នឹងអាចមកដល់កម្ពុជាមុនចូលឆ្នាំខ្មែរ។ សម្តេចក៏បានឲ្យដឹងទៀតថា ជំនួយរបស់ចិន លើវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនមកកម្ពុជា នឹងអាចលើសពី១លានដូស៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលខ្មែរនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣១នាក់ទៀតហើយ ក្នុងនោះអ្នកពាក់ព័ន្ធក្នុងសហគមន៍ ២០កុម្ភៈ ២៨នាក់ និងអ្នកធ្វើដំណើរមកពីបរទេសចំនួន ៣នាក់ ខណៈមានអ្នកជាសះស្បើយចំនួន២នាក់។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ៤ មីនា កម្ពុជាមានអ្នកឆ្លងជំងឺសរុបចំនួន ៩០៩នាក់ អ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) របស់ប្រទេសឥណ្ឌារួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង៨និង១៦នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ។
ប៉េកាំង៖ អ្នកជំនាញជំងឺផ្លូវដង្ហើមចិន ដឹកនាំដោយលោក Zhong Nanshan និងអ្នកជំនាញខាងជំងឺឆ្លង របស់សហរដ្ឋអាមេរិក លោក Anthony Fauci បានអំពាវនាវឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ អ្នកឯកទេសខាងរោគរាតត្បាត បានផ្លាស់ប្តូរទស្សនៈរបស់ពួកគេ នៅក្នុងការសន្ទនាតាមអ៊ីនធឺណិត ដែលរៀបចំដោយសាកលវិទ្យាល័យអេឌីនបឺក នៅយប់ថ្ងៃអង្គារម៉ោងនៅទីក្រុងប៉េកាំង។ អ្នកទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការជាសកល គឺចាំបាច់នៅក្នុងការគ្រប់គ្រង ការរាលដាលនៃជំងឺនេះ។...
ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ តាមរយៈគេហទំព័រ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣ មីនានេះ បានឲ្យដឹងបន្ថែមថា ការទទួលបានវ៉ាក់សាំងនេះ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា សេចក្តីប្រកាសចេញ ពីក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៤១.៩៦៥នាក់ គិតត្រឹមថ្ងៃអង្គារ ។ សរុបអ្នកឆ្លងជំងឺថ្មីមាន ចំនួន៤៩នាក់ បានញ្ជាក់ថា ជាករណីជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសកាលពីថ្ងៃអង្គារ ។ សេចក្តីប្រកាសបានដាក់ថា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយ ពីក្រសួងសុខាភិបាលសហព័ន្ធថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.១២៤.៥២៧នាក់ គិតត្រឹមថ្ងៃអង្គារ ដែលចំនួនអ្នកឆ្លងជំងឺថ្មី១២.២៨៦នាក់ ត្រូវបានចុះបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ទិន្នន័យផ្លូវការបង្ហាញថា ចំនួនអ្នកស្លាប់ដែលបានរាប់មាន ចំនួន១៥៧.២៤៨នាក់ ខណៈដែលអ្នកជំងឺកូវីដ១៩ ចំនួន៩១នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃចន្ទ ។...
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសថា មានស្រ្តីជនជាតិវៀតណាម ២នាក់ បានឆ្លងជំងឺកូវីដ១៩ ក្រោយបានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ។ កាលពី២៧កុម្ភៈ ពួកគេទាំង២នាក់ បានស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានធ្វើដំណើរ ក្នុងគោលបំណងទៅប្រទេសខ្លួនវិញ ប៉ុន្តែដោយសារពុំមានឯកសារគ្រប់គ្រាន់ មន្រ្តីព្រំដែនមិនអនុញ្ញាតឲ្យឆ្លង ក៏ទៅស្នាក់នៅសណ្ឋាគារហេងហេង...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា អគ្គសេវាកម្មសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៥១៥នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ៧នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៦៤៧.៣១៦នាក់ និងអ្នកស្លាប់សរុបចំនួន ៨.៤២៣នាក់ ។ តួលេខផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន ១៥.៣២៥ត្រូវបានធ្វើតេស្ត...