ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋកុំសប្បាយភ្លេចខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនាំឱ្យ ក្លាយទៅជាបង្កហេតុការណ៍ ចម្លងកូវីដ-១៩ រាតត្បាតធំធេងដល់គ្រួសារ។ ការក្រេីនរំលករបស់លោកស្រី ក្រោពីមានរូបភាពត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម ដែលមានការប្រមូលផ្ដុំមនុស្សច្រើនហួសប្រមាណ និងខ្វះចន្លោះនូវវិធានការសុខាភិបាល ពិសេសការពារម៉ាស់ និងមិនរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលនាំឲ្យមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩។ តាមរយៈហ្វេសប៊ុក នាថ្ងៃទី៦...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្ម ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណវ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រាល់ពេលចេញចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋានានា ក្នុងរាជធានីភ្នំពេញ ។ វិធានការនេះសំដៅ បង្កើនប្រសិទ្ធភាពឲ្យកាន់តែ ប្រសើរឡើង នូវការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ សំដៅបង្កើតឲ្យបាន“ភាពស៊ាំក្នុងសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាត សកលកូវីដ១៩” ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតាក៏ដូចជាដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយ ជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឈានទៅរកការបើក ដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ ពីករណីថ្មីចំនួន ២,៤៧៥ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ១០៦,៣១៨ករណី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា ករណីថ្មីចំនួន ១,៨៥៩ ករណីស្ថិតនៅក្នុងសហគមន៍ ៦០១ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ១៥...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងសកម្មភាពយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្រុមគោល ដៅឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩ ឲ្យមានលទ្ធផលល្អប្រសើរ។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែតុលា...
ភ្នំពេញ ៖ កម្ពុជាបានប្រកាស កាលពីថ្ងៃ០៤ តុលា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២១៩នាក់ទៀត ជាសះស្បើយ៤៥៧ នាក់ និងស្លាប់ ២៣នាក់ ។ ករណីឆ្លងសហគមន៍ ១៧៩នាក់ អ្នកដំណើរពីបរទេស ៤០ នាក់គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ អ្នកឆ្លងសរុប១១៣៤៧៥នាក់អ្នកជាសះស្បើយ១០៤៨៦៥ នាក់ និងអ្នកស្លាប់២៤០៦...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសឡាវ នៅថ្ងៃអាទិត្យនេះបានរាយការណ៍ ពីការស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ចំនួន២នាក់ដែលពួកគេ ទាំងពីរនាក់ មិនត្រូវបានចាក់វ៉ាក់សាំង ការពារមុនពេលស្លាប់ឡើយ ។ លោក Sisavath Soutthaniraxay អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មាននៅទីនេះថា...
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងបើកព្រំដែនឡើងវិញ សម្រាប់ការធ្វើដំណើរ អន្តរជាតិមួយចំនួន ក្រោយដាក់បម្រាមរយៈពេល ១៨ខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែត មួយនៅថ្ងៃសុក្រនេះថា ពលរដ្ឋអូស្ត្រាលីដែល...
កំពង់ចាម ៖ អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបា លនៅវិទ្យាល័យសីហនុ នឹងត្រូវផ្ទេរយកទៅព្យាបាល នៅមន្ទីរពេទ្យថ្មី ស្ថិតក្នុងស្រុកកំពង់សៀម នាពេលបុណ្យភ្ជុំបិណ្ឌរួច ។ លោក ឃុន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១ ខណៈពេលអមដំណើរ អភិបាលខេត្តកំពង់ចាម លោក...
បង់ដា សេរី បេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេ បានរាយការណ៍ករណី ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១៦៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលនាំឱ្យចំនួនសរុបរបស់ ប្រទេសនេះកើនឡើងដល់ ៧.១១៦នាក់ ។ យោងតាមក្រសួងសុខាភិបាល ប្រ៊ុយណេបានឲ្យដឹងថា ករណីថ្មីទាំងអស់គឺជាការឆ្លងក្នុងស្រុក ។ ខណៈដែលប្រភពនៃការឆ្លង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នំា២០០២១ថា មន្ទីរពេទ្យជាច្រើនបានគ្របដណ្តប់ដោយអ្នកជំងឺចាប់តាំងពីមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ។ វេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរដ្ឋសហអាមេរិក បានលើកឡើងថា “ប្រព័ន្ធថែទាំសុខភាពនៅផ្នែកខ្លះនៃប្រទេស គឺស្ថិតនៅក្នុងស្ថានភាពលំបាក” ។ វេជ្ជបណ្ឌិតរូបនេះបានលើកឡើងថា “ពួកគេកំពុងក្រោកពីគ្រែ” ដោយបានបន្ថែមថា បុគ្គលិកពេទ្យបានខិតខំយ៉ាងខ្លាំងដើម្បីចាក់វ៉ាក់សាំងការពារដល់មនុស្ស ។ វេជ្ជបណ្ឌិតបានបញ្ជាក់ថា...