ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តផ្ញើសារក្រើនរំលឹកដាស់តឿន ឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ ។ បើតាមហ្វេសប៊ុកសម្តេចមកទល់ថ្ងៃ៨ កក្កដា នេះ ស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ១៩ ក្នុងពិភពលោកបានកើនឡើងដល់ ១១ ៥០០ ៣០២នាក់ ហើយចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៥៣៥ ៧៥៩ នាក់។...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទូចដល់ទីប្រឹក្សា ពាណិជ្ជកម្មសេតវិមាន គឺលោក Peter Navarro ឲ្យគោរពនូវអ្វីដែលជាការពិត និងតាមបែបវិទ្យាសាស្ត្រ ដែលបដិសេធលើការអនុវត្តន៍ មិនត្រឹមត្រូវដែលជាការយកចំណេញ ខាងផ្នែកនយោយបាយពី សុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយបានបដិសេធចំពោះ ពាក្យចចាមអារាមនៅលើពិភពលោក ដែលបាននិយាយកុហក់ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។...
ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរហ្វីលីពីន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្សែរថភ្លើងមួយក្នុងចំណោមខ្សែរថភ្លើងជាច្រើន នៅរដ្ឋធានីម៉ានីល នឹងត្រូវបញ្ឈប់ប្រតិបត្តិការក្នុងរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ បន្ទាប់ពីមានករណីបុគ្គលិកបម្រើការនៅស្ថានីយ៏រថភ្លើងចំនួន១៨៦នាក់ បានទទួលការធ្វើតេស្តឃើញថា មានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ។ នាយកដ្ឋានដឹកជញ្ជូនរបស់ប្រទេសហ្វីលីពីន បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា សរុបនៅក្នុងប្រព័ន្ធខ្សែរថភ្លើងទី៣ សរុបមានបុគ្គលិកចំនួន១៨៦នាក់ ដែលត្រូវបានធ្វើតេស្តរកឃើញថា មានលទ្ធផលជាវិជ្ជមាន ក្នុងនោះមាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកបន្តដាស់តឿន ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ១៩ ក្នុងរដូវចូលព្រះវស្សា។ យោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានសរសេរ ផ្ញើសេចក្តីនឹករឭក ដល់ជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងគង់ចូលព្រះវស្សា...
បច្ចុប្បន្នភាព ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង នៅសាកលវិទ្យាល័យ Sheffield សាកលវិទ្យាល័យ Duke និងមន្ទីរពិសោធន៍ Los Alamos បានបង្ហាញលទ្ធផលសិក្សាមួយ ដែលបញ្ជាក់ថា វីរុសកូរ៉ូណាថ្មី ឬវីរុសCovid-19 បានវិវឌ្ឍន៍ខ្លួន អោយមានកម្លាំងកាន់តែខ្លាំងជាងមុន និងអាចចម្លងទៅមនុស្សឆាប់រហ័ស ជាងមុនពី៣ទៅ៥ដង ។ អ្នកវិទ្យាសាស្ត្រចំនួន ២៣៩នាក់ មកពីប្រទេសចំនួន៣២ប្រទេស បានរកឃើញថា...
ស៊ីដនី៖ មន្រ្តីរដ្ឋរបស់ប្រទេស អូស្រ្តាលី បាននិយាយថ្ងៃច័ន្ទ ក្រោយមានការផ្ទុះឡើង ករណីឆ្លងថ្មីនៃមេរោគកូវីដ១៩ នៅទីក្រុង ម៊ែលប៊នថា ព្រំដែនរវាងរដ្ឋ ដែលមានប្រជាជន ច្រើនបំផុតចំនួនពីរ របស់អូស្ត្រាលី គឺញូវសៅវែល និង រដ្ឋវិចតូរីយ៉ា នឹងត្រូវបិទជាលើកដំបូង ក្នុងអំឡុងពេលមានជំងឺរាតត្បាត ឆ្លងរាលដាល។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦...
បរទេស៖ មន្ត្រីរបស់ប្រទេសអូស្ត្រាលី នឹងបិទព្រំប្រទល់ រវាងរដ្ឋមានមនុស្ស រស់នៅច្រើនបំផុតពីរ របស់ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃអង្គារទៅ សម្រាប់រយៈពេល មិនជាក់លាក់មួយ ស្របពេលពួកគេប្រញាប់ប្រញាល់ ក្នុងដំណើរការទប់ស្កាត់ ការរាតត្បាតឆ្លង របស់មេរោគកូរ៉ូណា នៅក្នុងទីក្រុងមែលប៊ើន។ សេចក្តីសម្រេចចិត្ត ដែលប្រកាសឡើងនៅថ្ងៃចន្ទនេះ គឺជាលើកទីមួយហើយ ដែលព្រំប្រទេសរវាងរដ្ឋ Victoria និងរដ្ឋ New South...
ហាណូយ៖ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បានកត់ត្រានៃរយៈពេល ៨០ ថ្ងៃ ដោយគ្មានការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ យោងតាមគណៈកម្មាធិការជាតិ ស្តីពីការការពារ និងត្រួតពិនិត្យជំងឺកូវីដ១៩ គឺមានអ្នកជំងឺកូវីដចំនួន ៣៤០ នាក់បានជាសះស្បើយហើយ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី (MOH) បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៣៦នាក់ គិតត្រឹមថ្ងៃអាទិត្យ នាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើងដល់ ៤៤.៨០០នាក់ ។ ក្នុងចំណោមករណីថ្មី មាន ៧នាក់មកពីខាងក្រៅ និង១៨នាក់ នៅក្នុងសហគមន៍ និងមួយចំនួនដែលនៅសេសសល់...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃសៅរ៍ មានប្រមាណជិត២៤០.០០០នាក់ ។ ទន្ទឹមនឹងនេះដែរ ប្រទេសអារ៉ាប៊ី សាអូឌីត បានកើនឡើងលើសប្រទេសតួកគី ដែលមានអ្នកឆ្លងជំងឺសរុបជិត២០៦.០០០នាក់ ។ អ៊ីរ៉ង់ ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេដោយសារជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសនៅឯមជ្ឈិមបូព៌ា ដែលត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺថ្មីចំនួន២.៤៤៩នាក់...