សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩១៧ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៨,៧២១ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៨៣២ករណី ស្ថិតនៅក្នុងសហគមន៍ ៧៨ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ៧ ករណីត្រូវបាននាំចូល។ បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាមបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨,៦៨១ ករណីដែលជាចំនួនប្រចាំថ្ងៃ ទាបបំផុតក្នុងរយៈពេល ជាងមួយខែនេះ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះរួមមានការ ឆ្លងក្នុងស្រុកចំនួន ៨,៦៦៨ ករណី និងករណីនាំចូលចំនួន ១៣ករណី ដែលនាំឱ្យចំនួនសរុបរបស់ ប្រទេសនេះកើនឡើងដល់ ៦៩៥,៧៤៤ករណី ជាមួយនឹងការស្លាប់ចំនួន ១៧,៣០៥...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦២២នាក់ទៀត ជាសះស្បើយ ៤៧៣នាក់ និងស្លាប់១៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២២នាក់ មានករណីឆ្លងសហគមន៍ ៤៤៤នាក់ និងអ្នកដំណើរពីបរទេស ១៧៨នាក់។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៤.៧១៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ...
សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,០១២ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៧,៨០៤ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៩១៩ករណី ស្ថិតនៅក្នុងសហគមន៍ ៩០ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង...
ភ្នំពេញ៖ ក្រោយពីបើកសាលា បានមួយថ្ងៃមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ ថ្នាក់រៀននៅវិទ្យាល័យ ចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ។ យោងតាមលិខិតរបស់ក្រសួងអប់រំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា វិទ្យាល័យទាំង៥នោះរួមមាន ៖...
ហ្សឺណែវ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា គោលដៅនៃការចាក់វ៉ាក់សាំង ៤០ ភាគរយនៃប្រជាជនអាហ្វ្រិក ប្រឆាំងនឹងមេរោគកូរ៉ូណា នៅខែធ្នូ គឺពិបាកនឹងទៅដល់ណាស់ ខណៈទ្វីបនេះ កំពុងប្រយុទ្ធជាមួយនឹង ការថយចុះកម្រិតថ្នាំ ដែលផ្តល់តាមរយៈវេទិកាពហុភាគី។ លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការ សុខភាពពិភពលោកប្រចាំទ្វីបអាហ្រ្វិក បានលើកឡើងថា ទ្វីបនេះប្រឈមនឹងកង្វះវ៉ាក់សាំងជិត ៥០០...
ភ្នំពេញ៖ កម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៩៨នាក់ទៀត ជាសះស្បើយចំនួន ៤៦៥នាក់ និងស្លាប់ចំនួន ១១នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៥៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៥១នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០២ ៨៣៤នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៤ ជូនប្រជាពលរដ្ឋខ្មែរគឺអាស្រ័យ លើទៅស្ថានភាពវិវត្តន៍របស់កូវីដ-១៩ ការផលិតវ៉ាក់សាំង និងប្រសិទ្ធភាពវ៉ាក់សាំង។ ក្នុងពិធីធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា...
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តរតនគិរី បានចេញសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានរត់គេចខ្លួន ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ ព័ត៌មានលម្អិតសូមអាន សេចក្ដីជូនដំណឹងខាងក្រោម៖
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្កលចំនួន១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។ យោងតាមជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា បុគ្គលទាំង១៦នាក់ បំពេញព័ត៌មាន ដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាក មិនបានបង្ហាញមុខយកសំណាក។ រដ្ឋបាលខេត្ត សូមស្នើដល់បងប្អូន ដូចមានរាយនាមខាងលើ...