បរទេស ៖ នៅថ្ងៃសុក្រទី៣ ខែមេសានេះ បានឲ្យដឹងថា វិហារអ៊ីស្លាមជាច្រើន ត្រូវបានគេដឹងថា នៅតែបាន អនុញ្ញាតឲ្យអ្នកកាន់សាននា ចូលបន់ស្រន់ដដែលនៅក្នុងប្រទេស ប៉ាគីស្ថានទាំងដែល ការរីករាលដាល នៃជំងឺឆ្លងវីរុសកូរ៉ូណា បានបង្ខំឲ្យតំបន់ ភាគច្រើន របស់ប្រទេសបានបិទទ្វារក្តី ។ លោកនាយករដ្ឋមន្រ្តី Imran Khan ក្នុងពេលជាមួយគ្នានេះ ក៏ត្រូវបានគេដឹងដែរថា...
បរទេស៖ ប៉ូលីសក្រុងឡុងដ៍ របស់អង់គ្លេសបាននិយាយថានេះ គឺជាករណីដែលគេជួបដំបូង នៃការកាត់ទោស ដែលត្រូវបានផ្តល់ឱ្យសម្រាប់“ ឧប្បត្តិហេតុទាក់ទងនឹងវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងប៉ូលីស” ។ ប្រធានស្នងការលោកស្រី Helen Harper បាននិយាយថា លោកស្រីសង្ឃឹមថាការកាត់ទោស ដាក់ពន្ធនាគារនេះ គឺបានផ្ញើសារថា អាកប្បកិរិយា ដែលមិនអាចទទួលយកបាន “នឹងមិនត្រូវបានគេអត់ឱនឱ្យនោះទេ” ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅទីក្រុងព្យុងយ៉ាងបានទទូចថា ប្រទេសកូរ៉េខាងជើង នៅតែមិនមានការឆ្លង មេរោគកូវីដ១៩ នោះឡើយ បើទោះបីជាមានការ មន្ទិលសង្ស័យ នៅក្រៅប្រទេស ដោយសារករណីឆ្លង នៃវីរុសនេះ ដល់មួយលាននាក់ នៅទូទាំងពិភពលោកក៏ដោយ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០...
បរទេស៖ រដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីថ្មីនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ ចំនួន ១០៣ ករណីបន្ថែមទៀត សរុបដល់ ១.៩៧៨ នាក់ ហើយមានអ្នកស្លាប់ថ្មីចំនួន ៤ នាក់ ដែលភាគច្រើន ជាមនុស្សវ័យចំណាស់ដែលបានបង្កើនចំនួនអ្នកស្លាប់ រហូតដល់ ១៩ នាក់។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា...
ប៊ុយណូ អៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តទឹកប្រាក់៣៥លានដុល្លារ ដើម្បីជួយដល់ប្រទេសអាហ្សង់ទីន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ។ ធនាគារពិភពលោក និងរដ្ឋាភិបាលអាហ្សង់ទីន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ប្រាក់កម្ចីទាំងនេះនឹងយកទៅប្រើប្រាស់ដើម្បីទិញឧបករណ៍ពេទ្យសម្រាប់ស្វែងរកការឆ្លងជំងឺ និងព្យាបាលជំងឺ ដែលនាំឲ្យកើតជាជំងឺរលាកសួត ។ ក្រសួងសុខាភិបាលបានចេញរបាយការណ៍ចុងក្រោយថា អាហ្សង់ទីន ត្រូវបានគេរាយការណ៍មកថា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា នាយករដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងជិតដល់១៤.០០០នាក់ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺ អ្នកស្លាប់ និងអ្នកជាសះស្បើយមានរហូតដល់ ១១៥.២៤២នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ លោក Angelo Borrelli ប្រធាននាយកដ្ឋានការពារជនស៊ីវិល បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ គ្រាដែលធ្វើសន្និសីទសារព័ត៌មានមួយថា...
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជា ឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ត្រូវឈរជើងការពារ ក្នុងករណីចាំបាច់ ដើម្បីធ្វើការតាមដាន ទប់ស្កាត់ រាល់សកម្មភាពកំសាន្តបែបប្រពៃណី ពិធីជប់លៀងកំសាន្ត នៅតាមទីសាធារណៈ និងតាមសហគម៍ននានាជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបញ្ជៀសការរីករាលដាល ពីវីរុសកូវីដ១៩ ។ យោងតាមសេចក្ដីណែនាំ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវ ឱ្យប្រទេសកូរ៉េខាងជើង និងប្រទេសដទៃទៀត ដោះលែងអ្នកទោសសាសនា ចំពេលមានការឆ្លងរាលដាល នៃវីរុសឆ្លងកូវីដ-១៩។ លោក Sam Brownback ឯកអគ្គរដ្ឋទូត នៃនាយកដ្ឋានទទួលបន្ទុកសេរីភាព ខាងជំនឿសាសនាអន្តរជាតិ បានលើកឡើងថា លោកកំពុងសម្លឹងមើល អ្នកទោសសាសនារាប់លាននាក់ នៅក្នុងប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី និងប្រទេសដទៃទៀត។...