ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា “រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យខ្មែរឥស្លាម វ័យ៥៧ឆ្នាំ ដែលឆ្លងជំងឺកូវីដដំបូង នៅខេត្តកោះកុង វិលត្រឡប់ទៅផ្ទះ នៅខេត្តកំពតវិញហើយ ក្រោយព្យាបាលជាសះស្បើយ”៕
បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មានករណីថ្មីចំនួន ១១១ ករណីនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លង សរុបកើនឡើងដល់ចំនួន ១.០៤៥ នាក់ ខណៈពេលដែលការស្លាប់ នៅតែមិនផ្លាស់ប្តូរ គឺមានចំនួន ៤ នាក់។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានដំណោះស្រាយជាសកល ប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-១៩ ខណៈមេដឹកនាំនៃក្រុមប្រទេស G-២០ បានកោះប្រជុំកំពូលវិសាមញ្ញមួយ ដើម្បីសម្របសម្រួលការឆ្លើយ តបពហុភាគីចំពោះរោគរាតត្បាត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូល តាមរយៈតំណភ្ជាប់វីដេអូ នៅទីក្រុងប៉េកាំងថា...
យូអិន៖ ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានអំពាវនាវឱ្យបន្ធូរបន្ថយ ការដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩ថ្មីនេះ។ លោកស្រី Bachelet បានធ្វើការអំពាវនាវ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័ររបស់ទីភ្នាក់ងារ កាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) ថាការដាក់ទណ្ឌកម្ម លើប្រទេសរួមមានកូរ៉េខាងជើង...
ភ្នំពេញ៖ ក្រោយពីមានការផ្អើលឆោឡោ ជ្រួលច្របល់ជាបន្តបន្ទាប់ពីសំណាក់ ប្រជាពលរដ្ឋមួយចំនួន តាមបណ្តាញសង្គមដោយសារជនខិលខូច បានប្រឌិត និងចែកចាយ នូវខ្សែអាត់សំឡេង ដែលមានខ្លឹមសារ ពាក់ព័ន្ធ នឹងអ្នកលក់ទូរសព្ទម្នាក់ នៅផ្សារជម្ពូវ័ន បានឆ្លងវីរុស កូវីដ-១៩ និងបានស្លាប់ នៅក្នុងផ្សារតែម្តង ព្រមទាំងបានបំផុសបំផុលបន្ថែមថា បានចម្លងដល់ក្រុមគ្រួសារទៀតនោះ ត្រូវបាន លោក ម៉េត មាសភក្តី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានប្រកាសរកឃើញបុគ្គលចំនួន ៣៤០នាក់ ជាអ្នកប៉ះពាល់ប្រយោល ជាមួយអ្នកទេសចរ ជនជាតិបារាំង ដែលមាន វិជ្ជមានវីរុសកូវីដ១៩ កាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ ខណៈពួកគេត្រូវបានដាក់ដោយឡែក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ យោងតាម សេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញ ២ករណីថ្មី ជាបុរសជនជាតិឥណ្ឌូណេស៊ី វិជ្ជមានវីរុសកូវីដ១៩...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ នៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានផ្អាក សមយុទ្ធទ្រង់ទ្រាយធំឆ្នាំ២០២០ ស្របពេលដែលទ័ពជើងទឹក និងកងកម្លាំងចម្រុះ ឆ្លើយតបនឹងការផ្ទុះរីករាលដាល ឆ្លងនៃកូរ៉ូណាវីរុស។ ទីភ្នាក់ងារសារព័ត៌មាន Inside Defence បានរាយការណ៍ដំបូងថា សមយុទ្ធយោធានោះ នឹងត្រូវផ្អាករហូតដល់ឆ្នាំ២០២១ ដើម្បីរក្សាឲ្យបុគ្គលិកយោធាទាំងអស់ មានសុខភាពល្អ ប៉ុន្តែក៏នឹងអនុញ្ញាតយោធាទាំងអស់ ចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងស្រុង...
សេអ៊ូល៖ ការិយាល័យរបស់លោក បានឲ្យដឹងថា ឧត្តមសេនីយ៍ រ៉ូបឺត អាប្រាម មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង (USFK) បានប្រកាសអាសន្ន សុខភាពសាធារណៈ កាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា។ សេចក្តីប្រកាសបានធ្វើឡើង ស្របតាមសេចក្តីប្រកាស របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ស្តីពីការផ្តល់ប្រឹក្សា ការធ្វើដំណើរកម្រិត ៤ ទូទាំងពិភពលោក...
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង កូវីដ១៩ចំនួន ២ករណីបន្ថែម ទៀត
ភ្នំពេញ៖ ប្រធានសហភាព ចលនាកម្មករកម្ពុជា (CCW) និងជាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ (CUMW) លោក ប៉ាវ ស៊ីណា បានលើកឡើងថាបច្ចុប្បន្នមានរោងចក្រជាង ៥០ បានព្យួរការងារ ហើយប៉ះពាល់ ដល់ជីវៈភាពកម្មករប្រមាណជិត ៣ មុឺននាក់រហូតមកដល់ម៉ោង នេះនៅមិនទាន់ឃើញ ធនាគារជាតិ ជួយអន្តរាគមន៍ ឲ្យធនាគារឯកជននិងមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា អនុគ្រោះដល់កម្មករនិយោជិតនិងអ្នកប្រកបមុខរបរពាក់ព័ន្ធក្នុងការពន្យាពេលបង់ប្រាក់ដើមនិងការប្រាក់មួយរយៈក្នុងកំឡុងព្យួរការងារ...