 
													 
																											ភ្នំពេញ៖ មនុស្សចំនួន ៥៣នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសម្នាក់ រស់នៅក្នុងភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកលើកទី១ តាមរយៈឧបករណ៍ពិសោធន៍រហ័ស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេត្រូវរងចាំសំណាកជាបន្តបន្ទាប់ និងត្រូវធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរៀងខ្លួន ខណៈអ្នកភូមិផ្សេងៗទៀត ក៏មិនឲ្យចេញពីផ្ទះ ។...
 
													 
																											ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានឧបត្ថម្ភថវិកាជូនចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដា្ឋននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ក្នុងម្នាក់ ទទួលបានថវិកាចំនួន...
 
													 
																											កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១នេះ បានចុះណែនាំអាជ្ញាធរស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីពង្រឹងការ ការពារ និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ក្នុងអង្គប្រជុំនៅសាលាស្រុកស្រីសន្ធរនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា...
ភ្នំពេញ: ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ ទីភ្នាក់ងារជំនួយអាមេរិក USAID នៅកម្ពុជា បានផ្តល់ថវិកាគាំទ្រគម្រោងថ្មីមួយ សម្រាប់រយៈពេល ៥ ឆ្នាំ ប្រឆាំងនឹងការជួញដូរមនុស្ស ដើម្បីដោះស្រាយបញ្ហាឬសគល់នៃការជួញដូរមនុស្ស នៅកម្ពុជា។ គម្រោងនេះ ដែលដំណើរសកម្មភាពការងារដោយអង្គការ Winrock International និងដៃគូរបស់អង្គការនេះ នឹងធ្វើការងារគាំទ្រដល់ការការពារក្រុមជនរងគ្រោះ...
 
													 
																											រដ្ឋបាលរាជធានី បង្ហាញអត្តសញ្ញាណ របស់អ្នកជំងឺកូវីដ១៩ ទាំង ៣៣០នាក់ ដែលឆ្លងថ្មី
 
													 
																											ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញ អ្នកកវិជ្ជមានកូវីដ១៩ ចំនួន១ករណី ជាមន្រ្តីនៃអគ្គាធិការដ្ឋានក្រសួងផែនការ ។ បើតាមសេចក្ដីជូនដំណឹងនេះ បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ នោះមានឈ្មោះ វង្ស សុខនី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្រ្តី នៃអគ្គាធិការដ្ឋានក្រសួងផែនការ បានឆ្លងពីភរិយា...
 
													 
																											ភ្នំពេញៈ រយៈពេល០២ខែមកហើយ ដែលកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានមមាញឹកទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួម សហការជាមួយ កម្លាំងចម្រុះ របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាល និងកម្លាំងនគរបាល ទូទាំងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ រីករាលដាល នូវជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ក្នុងកាលៈទេសៈដ៏មានហានិភ័យនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគ្រប់សកម្មភាព ក្នុងការបង្កាទប់ស្កាត់ប្រយុទ្ធប្រឆាំងនូវជំងឺ ដ៏កាចសាហាវខាងលើ គ្រប់កាលៈទេសៈ ក្នុងនោះ...
 
													 
																											ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋាន ទីចាត់ការការពារគីមីសាស្រ្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនប្រកាស ព័ត៌មានស្ដីអំពី ការរកឃើញនាយទាហាន វិជ្ជមានកូវីដ១៩ ។ សេចក្ដីប្រកាស បានបញ្ចាក់ថា លោកឧត្ដមសេនីយ៍ទោ កែវ ប៊ុនណា អត្តលេខ ០១២៥៧៥ នាយករងទីចាត់ការការពារគីមីសាស្រ្ត បានទៅយកសំណាកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១...
 
													 
																											ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះចែកអំណោយ សម្ដេចតេជោ ដល់ប្រជាពលរដ្ឋ ១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ ចំនួន១០ នៃសង្កាត់គោករកា ខណ្ឌព្រែព្នៅនិងបានស្នើសុំ ឱ្យប្រជាពលរដ្ឋ កម្មករកម្មការនីទាំងអស់ កុំដាក់ទោស ចំពោះអ្នកដែលជួយយើង ហើយទៅជឿលើ អ្នកដែលមិនបាន ជួយយើងសោះ។ ក្នុងឱកាស ចុះចែកអំណោយនារសៀលថ្ងៃទី២២...
 
													 
																											ភ្នំពេញៈ នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករចំនួន ៥តោន ពី អង្គការសប្បុរសធម៌កម្ពុជា...