ភ្នំពេញ ៖ បើតាមការសេចក្តីជូនដំណឹង របស់លោក មុត ចន្ថា គឺលោក កឹម សុខានឹងបន្តជួបបេសកកម្ម ការទូត នៃប្រទេសកាណាដា នៅម៉ោង២រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅគេហដ្ឋាន របស់លោកក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រទេសសិង្ហបុរីរកទឹកសាបផឹកមិនបានផង ប៉ុន្តែដោយសារ តែការដើរនយោបាយ ត្រូវទើបប្រទេសក្លាយជាអ្នកមាន ចំណែកកម្ពុជាដើរនយោបាយខុស ពីជំនាន់ប៉ុលពត ធ្វើឲ្យមិនសូវរីកចម្រើន៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មុនចាប់ផ្តើមនិយាយពាក់ព័ន្ធ ដល់និស្សិតវេស្ទើន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានផ្តាំផ្ញើទៅ ប្រជាពលរដ្ឋ កុំឲ្យមានការភ័យព្រួយ ចំពោះការធ្វើសមយុទ្ធ នៅខេត្តសៀមរាប និងខេត្តស្វាយរៀង។ ក្រៅពីការផ្តាំផ្ញើហើយ សម្តេចក៏បានស្នើឲ្យមនុស្សចំនួន កុំផ្សព្វផ្សាយនៃការ សមយុទ្ធជារឿងអកុសល ព្រោះជាការធ្វើសមយុទ្ធ...
ភ្នំពេញ៖ ឆ្លើយតបជាមួយ អ្នកសារព័ត៌មាន ជុំវិញបញ្ហាការបិទល្បែងអនឡាញ ក៏ដូចជាការសម្រុកចេញ ពីសំណាក់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន នៅខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ទាំងការសម្រុកមកនិងចេញទៅវិញរបស់វិនិយោគិនចិន នៅខេត្តព្រះសីហនុ បណ្ដាលឲ្យ រាជរដ្ឋាភិបាល រងសម្ពាធដូចគ្នា ។ ការរងសម្ពាធ ដែលសម្ដេច...
ភ្នំពេញ ៖ ក្រោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាមិនទាន់បរិយាអ្វីតបទៅ EU ឡើយ ខណៈបានបញ្ជូន របាយការណ៍ទៅរួចរាល់ហើយ ។ នាពេលថ្មីៗនេះ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញផ្សព្វផ្សាយ ស្ដីពីការអនុវត្តអនុវត្តអនុក្រឹត្យ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យ រដ្ឋបាលរាជធានី-ខេត្ត។ ពិធីនេះរៀបចំធ្វើឡើង...
ភ្នំពេញ៖ លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU)ទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានរំលឹកជាថ្មី អំពីសារសំខាន់របស់អាជ្ញាធរកម្ពុជា ដែលត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបើកឲ្យមានលំហនយោបាយនៅកម្ពុជា ។ ជាមួយគ្នានេះ លោកថា ក៏ដើម្បីបង្កើតឲ្យមានលក្ខខណ្ឌ ចាំបាច់សម្រាប់គណបក្សដែលជឿទុកចិត្ត និងប្រជាធិបតេយ្យមួយ ហើយផ្តួចផ្តើមឲ្យមាន ដំណើរការនៃការផ្សះផ្សាជាតិ តាមរយៈការសន្ទនា ពិតប្រាកដនិងរួមបញ្ចូល...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិ នៃក្រុមប្រឹក្សានយោបាយ ប្រជាជនចិន និងជាប្រធានមជ្ឈមណ្ឌល ខ្សែក្រវាត់និងផ្លូវ នៃទីក្រុងហុងកុង ប្រទេសចិន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន ដែលបានជួយព្យាបាលជំងឺភ្នែកដល់បងប្អូនប្រជាជនកម្ពុជា។...
ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នឹងមានគណៈប្រតិភូមកពី...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌ ដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន...