នយោបាយ

នាយករដ្ឋមន្រ្តីផ្តាំ ផ្ញើកុំឲ្យពលរដ្ឋភ័យ ចំពោះសមយុទ្ធ នៅសៀមរាប-ស្វាយរៀង និងកុំឃោសនា រឿងអកុសល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មុនចាប់ផ្តើមនិយាយពាក់ព័ន្ធ ដល់និស្សិតវេស្ទើន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានផ្តាំផ្ញើទៅ ប្រជាពលរដ្ឋ កុំឲ្យមានការភ័យព្រួយ ចំពោះការធ្វើសមយុទ្ធ នៅខេត្តសៀមរាប និងខេត្តស្វាយរៀង។

ក្រៅពីការផ្តាំផ្ញើហើយ សម្តេចក៏បានស្នើឲ្យមនុស្សចំនួន កុំផ្សព្វផ្សាយនៃការ សមយុទ្ធជារឿងអកុសល ព្រោះជាការធ្វើសមយុទ្ធ ធម្មតាប៉ុណ្ណោះ។

សម្តេចតេជោបានបញ្ជាក់ថា “នៅព្រឹកនេះមានការធ្វើ សមយុទ្ធចំនួន២ គឺមួយនៅសៀមរាប គឺជាការសមយុទ្ធ អំពីការធ្លាក់យន្តហោះ ប៉ុន្តែកុំឲ្យមានការភ័យព្រួយ ឬប្រើបណ្តាញសង្គម លើកឡើងមួលបង្កាត់ ពីការធ្លាក់យន្តហោះជាដើម។ មិនមែនជាធ្លាក់ យន្តហោះមែនទែនទេ”។

ចំណែកនៅស្វាយរៀងវិញ សម្តេចបន្តថា “គឺជាសមយុទ្ធជួយ សង្រ្គោះមហន្តរាយ រវាងកម្ពុជានិងវៀតណាម និងកុំឃោសនា អកុសលណាមួយ” ៕

To Top
×