ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសបើកស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ឆ្នាំ២០២៣ចាប់ពីនេះតទៅ ក្រោយកម្ពុជារងចាំអស់រយៈពេល៦៤ឆ្នាំ ខណៈសម្ដេចថា កីឡារស់នៅក្នុងសន្ដិភាព។ សម្ដេចតេជោ ប្រកាសបែបនេះ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចំណតផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ចំនួន២កន្លែង ដល់ប្រជាពលរដ្ឋទូទៅ សម្រាប់ការចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ការបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត ដែលមានទីតាំងទល់មុខ ពហុកីឡដ្ឋានជាតិមរតកតេជោ ៕
ភ្នំពេញ ៖ ដោយសារតែមានការរិះគន់ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌបានធ្វើការបកស្រាយចំពោះករណី មិនអនុញ្ញាតឲ្យក្រុមអ្នកថតរូប និងអ្នកព័ត៌មានចូលរួមក្នុង ព្រឹត្តិការណ៍បើកសម្ពោធកីឡាស៊ីហ្គេម នាល្ងាចថ្ងៃ៥ ឧសភានេះ ។ ការបកស្រាយនេះ លោកផ្តោតជាសំខាន់ថា ដោយសារតែកន្លែងមានកំណត់។ “ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមជម្រាបជូនថា គឺដោយសារចំនួនអ្នកសារព័ត៌មានច្រើន និងកន្លែងមាន កំណត់ ទើបមិនអាចអនុញ្ញាតជូនអ្នកសារព័ត៌មាន...
កំពង់ចាម៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ដ្រីរាជការ ក្រុមកីឡា សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើន ចូលរួមក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា នៅស្រុកជើងព្រៃ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ (SEA GAMES 2023) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោបានលើកឡើងថា «៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសបើកខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Expres Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅ ទស្សនាព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ រថយន្តក្រុងនេះ មាន២ខែ្សគឺចេញដំណើរពីចំណត រង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតតេជោ...
ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដែលដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីទ្បា ចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់អ្នកទស្សនាទាំងអស់ កុំប៉ះពាល់វត្ថុទាំងឡាយណាបានដំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) ខណៈល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងបើកសម្ពោធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាផ្លូវការហើយ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ បានបញ្ជាក់ថា...
ភ្នំពេញ ៖ ការប្រកួតកីឡាស៊ីហ្គេម២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះត្រឹមម៉ោង ៧និង១០នាទីយប់ ថ្ងៃ៤ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាឈរលេខរៀងទី១ ទទួលមេដាយ ៩គ្រឿង ។ ក្នុងនោះមេដាយមាសចំនួន៥ និងប្រាក់ចំនួន៤៕