Covid-19

ចិនបរិច្ចាគបរិក្ខារពេទ្យ ជួយដល់ប្រទេសគុយបា ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩

ហាវ៉ាណា៖ កាលពីថ្ងៃចន្ទ ប្រទេសចិន បានដឹកនាំជំនួយ ដែលជាបរិក្ខាពេទ្យ ដើម្បីផ្តល់ឲ្យប្រទេសគុយបា ដែលនឹងជួយដល់ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅលើប្រទេសដែនកោះមួយនេះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។

សរុបទៅមានប្រាប់ស្ទង់កម្តៅ ចំនួន៥០០ឈុត និង២.០០០ពាន់ សម្រាប់ការពារលើសម្លៀកបំពាក់ ម៉ាស់សម្រាប់វះកាត់ ចំនួន១០.០០០គ្រឿង និងមានស្រោមដៃជាច្រើនទៀត រួមទាំងស្បែកជើង ដែលជាអំណោយ ដោយរដ្ឋាភិបាលចិន បានមកដល់ប្រទេសគុយបា កាលពីយប់ថ្ងៃអាទិត្យ ។

លើសពីនេះ សម្លៀកបំពាក់ការពារ ចំនួន១០.០០០សម្រាប់ និងម៉ាស់ពាក់មុខ ចំនួន១០០.០០០ប្រអប់ ដែលបានបរិច្ចាគដោយក្រុមហ៊ុន Zhengzhou Yutong Bus Co.របស់ប្រទេសចិន ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តក្រុង ឈានមុខគេនៅលើពិភពលោក បាននាំមកដល់ដែនកោះ នៅថ្ងៃដដែល ។

គិតត្រឹមថ្ងៃចន្ទ ប្រទេសគុយបា ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៥០ករណី និងមានអ្នកស្លាប់ចំនួន០៩នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top