ស្ថានភាពជំនន់ទឹកភ្លៀង

ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកមង្គលបូរី ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា មួយចំនួន ដល់លោកយាយ អាយុ៧៦ឆ្នាំ ជួបការលំបាក ទទួលរងគ្រោះ ដោយទឹកជំនន់

ភ្នំពេញ៖លោក ប៊ុនថា ធឿន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ស្រុក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខនិងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ចែកជូនដល់ ដល់លោកយាយ យីម គី អាយុ៧៦ឆ្នាំ ដែលកំពុងជួបការលំបាក ដោយផ្ទះរបស់គាត់ទទួលរងគ្រោះនូវទឹកជំនន់យ៉ាងខ្លាំង នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អំណោយទាំងនោះរួមមាន៖ ថវិកាចំនួន ១៤០,០០០ រៀល, គ្រែមួុយ ,អង្ករចំនួន ២៥គីឡូក្រាមមី ២កេះ ,ទឹកស៊ីអ៉ីវ ០១យួរ ,ទឹកត្រី ១យួរ ស្ករស ១គីឡូក្រាម ,អំបិល ១គីឡូក្រាម ,ប៊ីចេង ១ថង់ ,ប្រេងឆា ១ដប ,ត្រីខ ២០កំប៉ុង។ ដោយឡែក អំណោយរបស់យុវជនស្រុកមង្គលបូរីរួមមាន៖អង្ករ ១០ គីឡូក្រាមទឹកវីតាល់ ១កេះ។

ជាមួគ្នានោះ សមាជិកសមាជិកា សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកក៏បានឧបត្ថម្ភនំប៉ាវចំនួន២២ និងថវិកាចំនួន២០ដុល្លារដល់កងកំលាំងដែលប្រចាំការ ជួយប្រជាពលរដ្ឋក្នុងតំបន់ទឹកលិចនេះផងដែរ៕

To Top