សុខភាព

សារៈសំខាន់នៃជីវជាតិដែក ចំពោះគ្រាប់ឈាម

https://donateblood.org

កង្វះជាតិដែក មានផលប៉ះពាល់ចំពោះសុខភាពមនុស្សគ្រប់ភេទ និងគ្រប់វ័យ ព្រោះវាធ្វើឲ្យបរិមាណនៃការផលិតឈាមក្នុងរាងកាយ មានការថយចុះ ដោយជីជាតិដែកជាសមាសធាតុផ្សំដ៏សំខាន់របស់អេម៉ូក្លូប៊ីន ដែលជាពណ៌របស់គ្រាប់ឈាមក្រហម។

៥៨%នៃជាតិដែកនៅក្នុងរាងកាយ មាននៅក្នុងចរន្តឈាម ក្រៅពីនោះគឺមាននៅតាមសាច់ដុំ ទឹករំលាយអាហារ ក្នុងកោសិការាងកាយ ហើយមួយផ្នែកទៀតត្រូវបានប្រមូលផ្តុំនៅក្នុងឆ្អឹង ថ្លើម និងលំពែង។ បរិមាណជាតិដែកនៅក្នុងរាងកាយមនុស្ស ខុសៗគ្នាអាស្រ័យទៅលើអាយុ ភេទ ទំហំរូបរាង និងចំនីអាហារដែលទទួលទាន។

សារធាតុដែក មានច្រើននៅក្នុងអាហារប្រភេទសាច់សត្វផ្សេងៗ ដូចជា សាច់មាន់ ជ្រូក និងថ្លើមសត្វជាដើម។ សារធាតុដែក ក៏មាននៅក្នុងបន្លែពណ៌បៃតង និងសណ្តែកគ្រាប់ស្ងួតផ្សេងៗផងដែរ ប៉ុន្តែរាងកាយអាចស្រូបយកសារធាតុដែក ដែលមាននៅក្នុងសាច់សត្វ បានប្រសើរជាងជាតិដែកដែលមាននៅក្នុងរុក្ខជាតិ។

បន្លែផ្លែឈើ ដែលមានវីតាមីនខ្ពស់ អាចមានបង្កើនការស្រូបយកជាតិដែក ក្នុងរាងកាយបានប្រសើរ។

ទន្ទឹមគ្នានេះ អ្នកគួរទទួលទានអាហារដែលមានវិតាមីន B12 និងអាស៊ីដហ្វូលិក រួមគ្នាផងដែរ ព្រោះការផលិតគ្រាប់ឈាមពីជាតិដែកចាំបាច់ត្រូវពឹងផ្អែកទៅលើសារធាតុទាំងនេះ។

ប្រែសម្រួល៖ ហង្ស សុបញ្ញា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top