ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួម នឹងវិនិយោគ ទឹកប្រាក់៦០០លានដុល្លារ ដើម្បីរក្សាមូលដ្ឋាន ស្តុកប្រេងនៅ Angola

LUANDA៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមហ៊ុនប្រេងនៅរដ្ឋ Angola ដែលមានក្រុមហ៊ុន Sonangol Group និងប្រតិភូមួយរូបមកពី សហភាពអារ៉ាប់រួម (UAE)បានឯកភាពគ្នា នឹងសាងសង់មូលដ្ឋានស្តុកប្រេងមួយកន្លែង ជាមួយនឹងការវិនិយោគទុនរបស់ UAE ដែលមានទឹកប្រាក់៦០០ លានដុល្លារ ។ សហប្រធានក្រុមហ៊ុនបាន ថ្លែងឲ្យងដឹងកាលពីថ្ងៃព្រហស្បតិ៍ ។

លោក Gaspar Martins ប្រធានក្រុមហ៊ុន Sonangol និងលោក Sheikh Ahmed Dalmook Al Maktoum ដែលជា អ្នកដឹកនាំប្រតិភូរបស់ UAE ទៅកាន់ប្រទេស Angola នៅថ្ងៃអង្គារ ហើយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើបញ្ហាទាំងនេះ ។

គួរបញ្ជាក់ថា គម្រោងការនេះមានទីតាំងស្ថិត នៅមហាសមុទ្រ Barra do Dande ខេត្ត Bengo ភាគខាងលិច Angola មិនបន្តនៅក្នុងឆ្នាំ២០១៦ ហើយត្រូវបានដាក់ប្រតិបត្តិការនៅក្នុងឆ្នាំ២០២២៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top