ព័ត៌មានអន្តរជាតិ

រន្ទះបាញ់ ឆក់យកជីវិតពលរដ្ឋ នៅភាគខាងត្បូងប៉ាគីស្ថាន អស់តិចបំផុត២៤នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹង កាលពីព្រឹកថ្ងៃសុក្រនេះថា ឧប្បត្តិហេតុកើតឡើងដាច់ដោយឡែកពីគ្នា ដោយសារតែរន្ទះបាញ់ បានសម្លាប់មនុស្ស អស់តិចបំផុត២៤នាក់ និងបង្ករបួសជាច្រើននាក់ នៅក្នុងតំបន់ផ្សេងៗ គ្នា នៅខេត្ត Sindh ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាន នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

យោងតាម សេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ចំនួន២១នាក់បានស្លាប់ នៅក្នុងតំបន់ផ្សេងៗគ្នា នៃស្រុក Tharparkar ក្នុងខេត្ត Sindh និងបង្ករបួសមួយចំនួន ស្របពេលដែលភ្លៀងបាន ធ្លាក់ចុះយ៉ាងខ្លាំង និងមានព្យុះផ្គររន្ទះផងដែរ ។ ក្រុមស្ត្រីចំនួន៤នាក់ និងកុមារចំនួន៣នាក់ ក្នុងចំណោមអ្នកដែល បានស្លាប់នៅស្រុក Tharparkar ។

មនុស្ស២នាក់ បានស្លាប់ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា ខណៈដែលរន្ទះបាញ់បានបាញ់ត្រូវពួកគេ នៅភូមិផ្សេងពីគ្នា នៃស្រុក Jacobabad ក្នុងខេត្តដដែលនេះ ។ បុរសដែលមានវ័យក្មេងមា្នក់ បានបាត់បង់ជីវិត នៅក្នុងស្រុក Ghotki នៅពេលដែលរន្ទះបាញ់ បានបាញ់ត្រូវគាត់ នៅទីធ្លាផ្ទះរបស់គាត់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×