ព័ត៌មានអន្តរជាតិ

កូរេខាងត្បូង នឹងបន្ដកិច្ចសហប្រតិបត្ដិការ សន្ដិសុខជាមួយជប៉ុន បេីទោះជិតផុតកំណត់ GSOMA

សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានលេីកឡេីងថារដ្ឋាភិបាល របស់លោក នឹងព្យាយាម “រហូតដល់ពេលចុងក្រោយ” ដើម្បីចៀសវាងការបញ្ចប់ កិច្ចព្រមព្រៀងជាមួយជប៉ុន ស្តីពីការផ្លាស់ប្តូរព័ត៌មានយោធា ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា អាស្រ័យលើជំហររបស់ទីក្រុងតូក្យូ ចំពោះការរឹតត្បិតការនាំចេញ របស់ខ្លួនប្រឆាំងនឹងទីក្រុងសេអ៊ូល។

ទោះបីជាកិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថា GSOMIA គ្រោងនឹងបញ្ចប់នៅចុងសប្តាហ៍នេះក៏ដោយក៏ប្រទេសកូរ៉េខាងត្បូង នឹងរក្សាភាពជាដៃគូជាមួយប្រទេសជប៉ុន ស្តីពីសន្តិសុខក្នុងតំបន់។

មន្ត្រីសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើការងារជាក្រុមនៅក្នុងសន្តិសុខអាស៊ីឥសាន ជាពិសេសប្រឆាំងនឹងក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំង។

លោកមូន បានចង្អុលបង្ហាញថាការគ្រប់គ្រងការនាំចេញរបស់ជប៉ុន ប្រឆាំងនឹងកូរ៉េខាងត្បូងគឺស្ថិតនៅពីក្រោយការសម្រេចចិត្តរបស់ក្រុងសេអ៊ូល ក្នុងការជីកកប់កិច្ចព្រមព្រៀង GSOMIA ៕ ដោយ ឈូក បូរ៉ា

To Top
×