ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៦.១រ៉ិកទ័រ វាយប្រហារព្រំដែន រវាងប្រទេសថៃ និងឡាវ, រង្គើដល់ក្រុងបាងកក

បរទេស៖ ការរញ្ជួយដីដ៏ខ្លាំងមួយ បានធ្វើឱ្យកក្រើកតំបន់ព្រំដែន រវាងភាគខាងជើងប្រទេសថៃ និងភាគពាយព្យនៃប្រទេសឡាវ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយក៏បានធ្វើឱ្យអគារខ្ពស់ៗ នៅទីក្រុងបាងកក រង្គើរផងដែរ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នករស់នៅក្នុងខេត្តឈៀងម៉ៃ មានអារម្មណ៍ញ័ររញ្ជួយរយៈពេលយូរ ប៉ុន្តែមិនមានការខូចខាតអ្វីធំដុំទេ។

ទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.១ រិចទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍ គឺមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រក្រោមផ្ទៃខាងលើ។

ដោយឡែកនៅប្រទេសឡាវិញ វាស្ថិតនៅចំកណ្តាលភាគពាយ័ព្យប្រទេសឡាវ ចម្ងាយប្រហែល ៣១ គីឡូម៉ែត្រពីស្រុក Chaloem Phrakiat ក្នុងខេត្ត Nan ៕ ប្រែសម្រួលៈ ណៃ តុលា

To Top