ព័ត៌មានអន្តរជាតិ

តៃវ៉ាន់និយាយថា នឹងជួយដល់ ប្រជាជនហុងកុង ប្រសិនបើចាំបាច់

បរទេស៖ ក្រោយជំនួបមួយជាមួយ គណៈប្រតិភូនិស្សិតហុងកុង រដ្ឋាភិបាលកោះតវ៉ាន់បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កោះតៃវ៉ាន់នឹងផ្តល់ជំនួយចាំបាច់ ដល់ប្រជាជនមកពីហុងកុង ដែលធ្វើដំណើរមកកាន់កោះនេះ ស្របពេលមានក្តីព្រួយបារម្ភថា ពួកគេមិនទទួលបានកិច្ចការពារស្របច្បាប់ ក្នុងករណីពួកគេគេចភៀសខ្លួន មកកោះតៃវ៉ាន់។ 

លោក Chiu Chui-cheng ជាអនុប្រធានរបស់ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ លោកបានជួបគណៈប្រតិភូ ហុងកុងមួយក្រុម និងបានពន្យល់ដល់ពូកគេ ស្តីពីគោលនយោបាយ របស់កោះតៃវ៉ាន់។ 

គួរបញ្ជាក់ថា ការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្នុងទីក្រុងដែលចិតគ្រប់គ្រង បានបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង នៅក្នុងកោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថា ជាទឹកដីកោះរបស់ខ្លួន ហើយរដ្ឋាភិបាលតៃវ៉ាន់ បាននិយាយប្រាប់ថា ខ្លួនគាំទ្រយ៉ាងពេញទំហឹង ចំពោះក្តីប៉ងប្រាថ្នាចង់បានសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top
×