ព័ត៌មានអន្តរជាតិ

មេដឹកនាំសហភាពអឺរ៉ុប យល់ព្រមបន្ត ទណ្ឌកម្មលើរុស្ស៊ី

បរទេស៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដែលជួបប្រជុំគ្នានៅក្នុងទីក្រុងព្រួចសែល នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានយល់ស្របគ្នាបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ចម្បង លើប្រទេសរុស្ស៊ី សម្រាប់រយៈពេល៦ខែ ដល់ខែកក្កដា ឆ្នាំ២០២០ នេះបើយោងតាមប្រភពការទូតចំនួន៤ បាននិយាយប្រាប់ឲ្យដឹង។

ដំបូងឡើយ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្រោយរុស្ស៊ី បានយកតំបន់គ្រីមាពីអ៊ុយក្រែន មកដាក់ជាឧបសម្ព័ន្ធខ្លួន នៅក្នុងឆ្នាំ២០១៤ និងបានគាំទ្រដល់ក្រុមបំបែកខ្លួន ប្រឆាំងទីក្រុងគៀវ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Your News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនោះ គឺផ្តោតគោលដៅទៅលើវិស័យថាមពល វិស័យហិរញ្ញវត្ថុ និងវិស័យសព្វាវុធរបស់ប្រទេសរុស្ស៊ី ហើយក្នុងពេលបច្ចុប្បន្ននេះ នៅតែដាក់នៅជាធរមាននៅឡើយ រហូតដល់ចុងខែមករា៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top
×