ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ផ្ញើសារពីទីតាំងបាញ់បង្ហោះ ផ្កាយរណប Sohae

បរទេស៖ សកម្មភាពនៅស្ថានីយ បាញ់បង្ហោះផ្កាយរណប Sohae របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែកើនខ្លាំងឡើង បន្ទាប់ពីអី្វដែលទីក្រុងព្យុងយ៉ាង បានពិពណ៌នាថា គឺជាការតេស្តសាកល្បង ម៉ាស៊ីនរ៉ុកកែតដ៏សំខាន់មួយ ហើយនេះវាហាក់កូរ៉េខាងជើង មានបំណងបញ្ជូនសារមួយ ពីទីតាំងតេស្តនោះ។ 

មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់ទូរទស្សន៍ក្នុងស្រុក SBS ថា កូរ៉េខាងជើងដឹងថា សកម្មភាពរបស់ខ្លួន កំពុងតែលេចច្បាស់ឡើង ចំពោះអាជ្ញាធរយោធាសហរដ្ឋអាមរិកនិងកូរ៉េខាងត្បូង ហើយរបប (កូរ៉េខាងជើង) កំពុងតែចល័តយានយន្តហោះនិងគ្រឿងសម្ភារៈ ដែលបង្ហាញពីការបង្កហេតុ តាមរយៈការផ្ញើសារ។ 

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ មន្ត្រីសហរដ្ឋអាមេរិក បានព្រមានកូរ៉េខាងជើងមិនឲ្យធ្វើការបង្កហេតុធ្ងន់ធ្ងរ ដែលរួមបញ្ចូលទាំងការបាញ់មីស៊ីលវាយប្រហារចម្ងាយឆ្ងាយ ដែលមានសមត្ថភាពអាចហោះដល់ទឹកដីសហរដ្ឋអាមេរិក ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top