ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីច្រានចោលការអះអាងកម្មសិទ្ធិរបស់ចិននៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធមិ្សលមិញនេះ បាននិយាយថា ខ្លួនបដិសេធច្រានចោល ការអះអាងកម្មសិទ្ធិរបស់ប្រទេសចិន នៅផ្នែកមានជម្លោះនៃដែនសមុទ្រចិនខាងត្បូង ដោយថា គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ក្រោយមានការតវ៉ារយៈពេលពីរថ្ងៃ ចំពោះទីក្រុងប៉េកាំង ជុំវិញវត្តមាននាវាការពារតំបន់ឆ្នេរចិន នៅក្នុងដែនទឹកឥណ្ឌូនេស៊ី។

នាវាចិនបានឆ្លងចូល ទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ឥណ្ឌូនេស៊ី ស្ថិតនៅក្បែរតំបន់ឆ្នេរនៃកោះ ណាទូណា ហើយមន្ត្រីជាន់ខ្ពស់នានា របស់ឥណ្ឌូនេស៊ី បានចេញនូវការតវ៉ាជាខ្លាំងក្លាមួយ និងបានកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន ប្រចំានៅក្នុងទីក្រុងចាកាតា។

យោងតាមសេចក្តីរាយការណ៍ ក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ី បាននិយាយយ៉ាងដូច្នេះថា “ការអះអាងកម្មសិទ្ធិ របស់ប្រទេសចិន ចំពោះតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅលើទីតាំង ដែលអ្នកនេសាទឥណ្ឌូនេស៊ី ធ្វើសកម្មភាពនៅទីនោះ ជាយូរយារមកហើយនោះ គឺគ្មានមូលដ្ឋានច្បាប់នោះទេ ហើយក៏មិនដែលត្រូវបានទទួលស្គាល់ ដោយសន្និសីទ ស្តីពីច្បាប់ដែនសមុទ្រ របស់អង្គការសហប្រជាជាតិ នាឆ្នាំ១៩៨២ផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top