ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ មានជំនឿចិត្ដខ្លាំង លើមេដឹកនាំកូរ៉េខាងជើង បើទោះមានការគំរាមជាថ្មី

វ៉ស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកជឿជាក់ថា លោកគីម ជុងអ៊ុន នឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានគំរាមបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី។

សារព័ត៌មានកូរ៉េខាងជើង បានរាយការណ៍ថា លោកគីម ជុងអ៊ុន មិនបានរកមូលហេតុ ដើម្បីបន្តការហាមឃាត់ដោយខ្លួនឯង នូវការសាកល្បង មីស៊ីលផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីបនោះទេ ហើយបានព្រមានថា ពិភពលោកនឹងឃើញ “អាវុធយុទ្ធសាស្ត្រថ្មី” ក្នុងពេលឆាប់ៗនេះ។

ការលើកឡើងរបស់លោក គីម ដែលបានលើកឡើងថា ក្រុងព្យុងយ៉ាង អាចសាកល្បង ICBM ឆាប់ៗនេះជាមធ្យោបាយមួយ ដើម្បីបង្ខំក្រុងវ៉ាស៊ីនតោន ឱ្យផ្តល់សម្បទាននៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងរបស់ភាគីទាំងពីរ៕ ដោយ៖ ឈូក បូរ៉ា

To Top