ព័ត៌មានអន្តរជាតិ

UNHCR៖ ជនភៀសខ្លួនចំនួន១២៤នាក់ ត្រូវបានជម្លៀសខ្លួនពីលីប៊ី ឆ្ពោះទៅកាន់នីហ្សេ

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ឧត្តមស្នងការការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ (UNHCR)បានឲ្យដឹងកាលពីថ្ងៃពុធថា ឧត្តមស្នងការ បានធ្វើការជម្លៀសខ្លួនជនភៀសខ្លួន ចំនួន១២៤នាក់ ពីប្រទេសលីប៊ី ឆ្ពោះទៅប្រទេសនីហ្សេ ។

UNHCR បានឲ្យដឹងថា “យើងសូមជូនពរដល់ពួកគេ ឲ្យមានសំណាងល្អសម្រាប់ឆ្នាំថ្មីនេះ ហើយយើងនឹងបន្តជួយដល់ពួកគេ ដែលភាគច្រើនជាអ្នកភៀសខ្លួន ស្ម័គ្រចិត្តទៅកាន់ទីកន្លែងសុវត្ថិភាព ក្រៅពីលីប៊ី នៅក្នុងប៉ុន្មានខែខាងមុខ” ។

វក្រុមអន្តោប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់ ដែលភាគច្រើនជាពលរដ្ឋមកពីទ្វីបអាហ្វ្រិក ដែលជ្រើសរើស យកការឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ ពីលីប៊ី ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ដោយសារតែមានភាពចលាចលកើតឡើង នៅក្នុងបណ្តាប្រទេសនៅអាហ្វ្រិកខាងជើង គិតចាប់តាំងពីឆ្នាំ២០១១ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top