ព័ត៌មានអន្តរជាតិ

អាជ្ញាធរអាមេរិក សម្លាប់សត្វតោភ្នំ ចំនួន៣ក្បាល ក្រោយវាយប្រហារ មនុស្សស្លាប់ អស់ជាច្រើននាក់

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយឲ្យដឹង កាលពីថ្ងៃពុធថា ពួកគេបានសម្លាប់សត្វតោភ្នំ ចំនួន៣ក្បាល ដែលបានស៊ីសាច់មនុស្ស អស់ជាច្រើននាក់ នៅជិតតំបន់ជើងភ្នំមួយកន្លែង ស្ថិតនៅរដ្ឋអារីហ្ស៊ូណា ភាគខាងលិច សហរដ្ឋអាមេរិក ។

លោក Raul Vega ប្រធានតំបន់អារីហ្ស៊ូណា និងជលផល បានលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “សត្វតោភ្នំជាច្រើនក្បាល មិនបានសុទ្ធតែជាសត្វបង្កការភ័យខ្លាចទាំងអស់នោះទេ ។ សត្វតោភ្នំមួយក្បាល បានបន្តស៊ីសាច់មនុស្ស ដែលជាធម្មតាជាចរឹកលក្ខណៈមិនធម្មតា ។ ហើយសត្វទាំងនោះបានធ្វើតាម ដោយបានវាយប្រហារ មកលើមនុស្សនៅពេលអនាគត” ។

ក្រុមមន្ត្រីបានបញ្ជាក់ថា សត្វតោភ្នំ៣ក្បាល ក្នុងនោះមានសត្វចាស់មួយក្បាល និងអាយុ២ឆ្នាំ២ក្បាល ហើយបានត្រូវគេប្រទះឃើញ ជាមួយនឹងសាកសពមនុស្សម្នាក់ដែលសត្វតោបានទម្លាក់ចោល ។ ក្រោយមកពួកគេបានបាញ់សម្លាប់ សត្វតោភ្នំទាំង៣ក្បាលនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top