ព័ត៌មានអន្តរជាតិ

វីដេអូ នៅកន្លែងសម្លាប់មេយោធាជាន់ខ្ពស់អ៊ីរ៉ង់ Qasem Soleimani ត្រូវបានគេបង្ហោះ នៅលើអ៊ិនធ័រណិត

បរទេស៖ មេបញ្ជាការកងកំលាំងពិសេស Quds នៃកងកម្លាំងឆ្មាំ បដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) គឺលោក Soleimani ត្រូវបានគេធ្វើឃាត បន្ទាប់ពីសហរដ្ឋអាមេរិក បានអះអាងថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារ ទៅលើស្ថានទូតអាមេរិកប្រចាំនៅបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ៣១ ខែធ្នូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ខ្សែវីដេអូដែលពិពណ៌នា អំពីទីតាំងធ្វើឃាត ទៅលើឧត្តមសេនីយ៍ឯកអ៊ីរ៉ង់ Qasem Soleimani ត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម Twitter ។

ផ្ទាំងពាណិជ្ជកម្ម

រូបភាពបង្ហាញពីអណ្តាតភ្លើង ដែលឆេះចេញពីរថយន្ដ បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិក ដែលបានសម្លាប់មេបញ្ជាការ កងកម្លាំងពិសេស Quds របស់អ៊ីរ៉ង់ និងមន្ដ្រីជាច្រើននាក់ មកពីកងកំលាំងចលនាប្រជាប្រិយអ៊ីរ៉ាក់ ជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដ៕ ប្រែសម្រួលៈ ណៃ តុលា

To Top