ព័ត៌មានអន្តរជាតិ

BreakingNews: នាយករដ្ឋមន្រ្តីរុស្ស៊ី Dmitry Medvedev លាលែងពីតំណែង

នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសលាលែងពី តំណែងរបស់ខ្លួននៅថ្ងៃពុធ ទី១៦ ខែមករា (ម៉ោងនៅរុស្ស៊ី) ឆ្នាំ២០២០ ភ្លាមៗបន្ទាប់ពីប្រធានារុស្ស៊ី Vladimir Putin ថ្លែងការជាសាធារណៈមួយ នាវិមានក្រឹមឡាំង នាទីក្រុងម៉ូស្គូ។ នេះតាមការផ្សព្វផ្សាយរបស់Daily Telegraph នៅមុននេះបន្តិច។

លោក ពូទីន ត្រូវបានគេរាយការណ៍ថា បានស្នើឱ្យបណ្តារដ្ឋមន្រ្តីនានា បន្តការងារជារដ្ឋាភិបាលចាំផ្ទះ មួយរៈពេលសិន ទំរាំលោកបង្កើតគណៈរដ្ឋមន្រ្តីថ្មី១បាន។
មុនពេលប្រកាសលាលែងតំណែង លោក បានជួបលោកប្រធានាធិបតី ពូទីន ដើម្បីពិភាក្សាមុននឹងថ្លែងទៅកាន់ សមាជជាតិ ដែលត្រូវធ្វើឡើងនាព្រឹកថ្ងៃពុធ ម៉ោងនៅរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីវិមានក្រឹមឡាំង។

លោក ពូទីន បានថ្លែងថា “សម្រាប់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណចំពោះលោក សម្រាប់អ្វីគ្រប់យ៉ាង ដែលលោកបានធ្វើ ក្នុងអំឡុងពេលធ្វើកិច្ចសហការជាមួយគ្នា ខ្ញុំសម្តែងនូវសមានចិត្ត ចំពោះលទ្ធផលដែលយើងសម្រេចបានរូមគ្នា។ មិនមែនសុទ្ធតែអ្វីៗទាំងអស់សម្រេចបានទាំងស្រុងនោះ ប៉ុន្តែវាលទ្ធផលចេញជាផ្លែផ្កា”។

អតីតនាយករដ្ឋមន្រ្តី បានកាន់តំណែងនេះ ចាប់តាំងពីឆ្នាំ២០១២។ ហើយមុននេះ លោកបានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ផងដែរ ពីឆ្នាំ២០០៨ដល់២០១២។
លោក ពូទីន ក៏បានបញ្ជាក់ផងដែរថា លោក Medvedev មានផែនការបង្កើតតួនាទីថ្មីជាលេខារងក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ហើយតំណែងនះ នឹងត្រូវប្រគល់ជូនគាត់។

To Top