ព័ត៌មានអន្តរជាតិ

Breaking News: អ្នកឆ្លងជំងឺរលាកសួត កូរ៉ូណាវីរុស នៅក្នុងប្រទេស ហ្វីលីពីន បានស្លាប់ហើយ

ប្រែសម្រួលៈ ណៃ តុលា

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានបែកធ្លាយព័ត៌មានមុននេះថា អ្វីដែលគេហៅថាវីរុសវ៉ូហាន នៅថ្ងៃសៅរ៍បានធ្វើឱ្យមនុស្ស ៣០៤ នាក់ស្លាប់ និងច្រើនជាង ១៤,០០០ នាក់ឆ្លងជំងឺរលាកសួតថ្មីនេះ ខណៈពេលដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនដីគោកបន្តកើនឡើងជាលំដាប់ ករណីស្លាប់ដំបូងត្រូវបានគេរាយការណ៍នៅថ្ងៃអាទិត្យក្រៅប្រទេសចិន ដូច្នេះចំនួនអ្នកស្លាប់អន្តរជាតិមានដល់ ៣០៥ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឃ្លាំមើលសុខភាពហ្វីលីពីនបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា បុរសអាយុ ៤៤ ឆ្នាំជាអ្នករស់នៅទីក្រុង Wuhan បានស្លាប់កាលពីថ្ងៃទី ១ ខែកុម្ភៈបន្ទាប់ពីឆ្លងជំងឺប្រភេទថ្មីនៃជំងឺរលាកសួត ដែលត្រូវបានគេស្គាល់ផងដែរថាជា 2019-nCoV។

វីរុសរលាកសួតថ្មីនេះ ត្រូវបានគេរកឃើញដំបូងគេ នៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តហ៊ូប៉ី កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក ជំងឺនេះវាបានរាលដាលដល់ច្រើនជាង ២០ ប្រទេស។ ការផ្ទុះឡើងនេះបានជំរុញឱ្យអង្គការសុខភាពពិភពលោក ប្រកាសអាសន្នសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិនៅដើមសប្តាហ៍នេះ ដើម្បីធានាថាប្រទេសទាំងអស់ត្រូវចាត់វិធានការ ត្រៀមជាចាំបាច់៕

ប្រែសម្រួលៈ ណៃ តុលា

To Top