ព័ត៌មានអន្តរជាតិ

អ្នកជំងឺចំនួន៤៧៥នាក់ បានជាសះស្បើយ ពីជំងឺរលាកសួត បណ្តាលមកពីវីរុស កូរ៉ូណាវីរុស ខណៈអ្នកស្លាប់មានជាង ៣៦០នាក់

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃច័ន្ទថា អ្នកជំងឺសរុបចំនួន ៤៧៥ នាក់ ដែលឆ្លងជំងឺរលាកសួត បណ្តាលមកពីវីរុស កូរ៉ូណាវីរុស ត្រូវបានគេអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃអាទិត្យ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិចិន(NHC) បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា នៅថ្ងៃអាទិត្យបានឃើញថា មនុស្ស ១៤៧ នាក់ បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ក្នុងនោះមាន៨០ នាក់នៅខេត្តហ៊ូប៉ី។

សូមជម្រាបថា តាំងពីល្ងាចថ្ងៃអាទិត្យ មនុស្សសរុបចំនួន ៣៦១ នាក់បានស្លាប់ ដោយសារជំងឺនេះ ហើយ ១៧.២០៥ ករណី បានឆ្លងវីរុសថ្មី ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ចំនួន ៣១ ក្នុងខេត្ដ និងអង្គភាពផលិតកម្ម និងសំណង់ស៊ីនជាំង នៅក្នុងប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×