ព័ត៌មានអន្តរជាតិ

អ៊ីតាលី បញ្ជាក់ថា មានអ្នកឆ្លងវីរុសកូរ៉ូណា ១៥២ករណី និងស្លាប់៣នាក់

រ៉ូម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ថា អ៊ីតាលី បានរាយការណ៍ថា មាន១៥២ករណី នៃអ្នកឆ្លងវីរុសកូរ៉ូណា និង៣នាក់បានបាត់បង់ជីវិត និងម្នាក់បានជាសះស្បើយពីជំងឺ ។ លោក Angelo Borrelli ប្រធាននាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានថ្លែងដូច្នេះកាលពីថ្ងៃអាទិត្យ ។

លោកបានថ្លែងនៅឯសន្និសិទ សារព័ត៌មានមួយ ដែលបានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ថា សរុបរាប់បញ្ចូលទាំង១១០ករណី នៅតំបន់ភាគខាងជើង Lombardy និង២១ករណី នៅតំបន់ភាគឦសាន Veneto និង៩ករណី នៅតំបន់ភាគខាងជើង Emilia-Romagna ។ ដោយបានបន្ថែមថា អ្នកស្រាវជ្រាវអ៊ីតាលីម្នាក់ បានជះស្បើយពីរោគនេះ ។
ក្រុងតូចៗចំនួន១១ ក្នុងនោះមាន១០នៅតំបន់ Lombardy និង១នៅ Veneto ស្ថិតនៅក្នុងហ៊ុព័ទ្ធនៅឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top