ព័ត៌មានអន្តរជាតិ

ទ័ពអាកាសស៊ីរី ស្ទាក់ចាប់មីស៊ីល ជាច្រើនគ្រាប់ ដែលបាញ់ ដោយអ៊ីស្រាអ៊ែល

ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ទូរទស្សន៍រដ្ឋបានផ្សាយថា ក្រុមការពារដែន អាកាស របស់ស៊ីរី បានស្ទាក់ចាប់បានគ្រាប់មីស៊ីលជាច្រើនគ្រាប់ ដែលបានបាញ់សំដៅមកលើរដ្ឋធានីដាម៉ាស់ កាលពីយប់ថ្ងៃអាទិត្យ ។

មានការផ្ទុះជាច្រើនលាន់លឺសំឡេង កាលពីយប់ថ្ងៃអាទិត្យ ដែលផ្លោងចូលមករដ្ឋធានី ដែលជាមីស៊ីលរបស់អ៊ី ស្រាអ៊ែល ដែលវាយប្រហារ មកលើមូលដ្ឋាន យោធានៅទីតំាង នៅក្នុងប្រទេសស៊ីរី ។

ក្រុមអ្នកសារព័ត៌មានស៊ិនហួ នៅប្រចាំការក្នុងស្រុកមួយចំនួននៃរដ្ឋធានីដាម៉ាស់ បានលាន់លឺសំឡេងផ្ទុះនេះដែរ ។

របាយការណ៍ផ្លូវការមួយបានឲ្យដឹងថា គ្រាប់មីស៊ីលជាច្រើន ត្រូវបានស្ទាក់ចាប់បាននៅមុនពេលវាឈានដល់គោលដៅ ។ ដោយបានបន្ថែមថា គ្រាប់មីស៊ីល ត្រូវបានបាញ់កម្ទេចពីលើអាកាស ពីការវាយលក់របស់អ៊ីស្រាអ៊ែល នៅ Golan Heights ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top