ព័ត៌មានអន្តរជាតិ

លោក ត្រាំ​ អំពាវនាវឱ្យមានច្បាប់ ពេលសង្គ្រាម​ ដើម្បីបង្កើនការផ្គត់ផ្គង់ចំពេលមាន វិបត្តិវីរុសកូវីដ-១៩

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានលេីកឡេីងថា​ លោកនឹងអំពាវនាវដល់ច្បាប់មួយ​ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ពន្លឿនការផលិតថ្នាំពេទ្យ​ និងគ្រឿងផ្គត់ផ្គង់ចាំបាច់ផ្សេងៗទៀត​ សម្រាប់អ្វីដែលលោកហៅថា“ សង្គ្រាម” ប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩នេះ។

 លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយដោយសំដៅទៅលើច្បាប់​ ដែលត្រូវបានអនុម័តដំបូងក្នុងការឆ្លើយតបទៅនឹងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ថា“ យើងនឹងអំពាវនាវដល់ច្បាប់ផលិតកម្មការពារជាតិក្នុងករណីដែលយើងត្រូវការ”។ 

 លោកប្រធានាធបតី​ “វាជាស្ថានភាពដ៏លំបាកបំផុត អ្នកត្រូវតែបិទផ្នែកខ្លះនៃសេដ្ឋកិច្ច​ ដែលកាលពី ៦ សប្តាហ៍មុនវាល្អបំផុត​ ដែលពួកគេមិនធ្លាប់មាន​ យើងមានសេដ្ឋកិច្ចល្អបំផុត​ ដែលយើងមិនធ្លាប់មាន​ ហើយបន្ទាប់មកមួយថ្ងៃអ្នកត្រូវបិទវាដើម្បីកម្ចាត់សត្រូវដ៏កាចសាហាវមួយនេះ”៕ ដោយ​ ឈូក​ បូរ៉ា

To Top