ព័ត៌មានអន្តរជាតិ

អាមេរិកតេស្ត មីស៊ីលលឿនជាង សម្លេងសមត្ថភាព នុយក្លេអ៊ែបានជោគជ័យ

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ សប្ដាហ៍នេះ បានធ្វើការប្រកាសថា ខ្លួនបានតេស្តសាកល្បងបានជោគជ័យ នូវមីស៊ីលលឿនជាងសម្លេង ដែលជាអាវុធសមត្ថភាពនុយក្លេអ៊ែ ដែលនេះអាច នឹងបង្កើនការប្រកួត ប្រជែងអាវុធ រវាងមហាអំណាចធំៗនានា លើពិភពលោក។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយប្រាប់ថា មីស៊ីលដែលយកមកធ្វើតេស្តនេះ បានហោះក្នុងល្បឿនលឿនជាងសម្លេង គឺលឿនជាងល្បឿនសម្លេងដល់ទៅជាង៥ដង។

គួរបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលលឿនជាងសម្លេងសមត្ថភាពនុយក្លេអ៊ែរបស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយមានការតេស្តពិសោធន៍ការហោះហើររួមគ្នារបស់កងទ័ពនិងទ័ពជើងទឹកដំបូង ក្នុងខែតុលា ឆ្នាំ២០១៧ ជាពេលដែលមីស៊ីលគំរូបង្ហាញថា វាអាចហោះតម្រង់ចំគោលដៅ ក្នុងល្បឿនលឿនជាងសម្លេង៕
ប្រែសម្រួល៖ប៉ាង កុង

To Top