Covid-19

រុស្ស៊ី ត្រៀមខ្លួនជួយអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹង​ ការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩ ប្រសិនបើចាំបាច់

មូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកលោក Anatoly Antonov បានមានប្រសាសន៍ថា បើចាំបាច់ រដ្ឋាភិបាលទីក្រុងមូស្គូ នឹងត្រៀមខ្លួនជួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ថានទូតរុស្ស៊ីបានដកស្រង់សម្តីលោក Antonov ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ហ្វេសប៊ុករបស់ខ្លួនថា «ឧបករណ៍ធ្វើតេស្តរបស់យើង បានបង្ហាញពីគុណភាពខ្ពស់ នៅក្នុងប្រទេសចិន អ៊ីរ៉ង់ ត្រូវបានផ្ទេរទៅប្រទេសអ៊ីតាលី។ ជនជាតិអាមេរិកសាមញ្ញ គួរតែដឹងប្រសិនបើចាំបាច់រុស្ស៊ី នឹងត្រៀមខ្លួនជួយសហរដ្ឋអាមេរិក នៅពេលដែលខ្លួនបានផ្តល់ជំនួយ ម្តងហើយម្តងទៀតក្នុងកាដោះស្រាយ បញ្ហានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា»។

ចំនួនករណីឆ្លងវីរុស នៅសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃអង្គារ ឈានដល់ ៥៣.៦៦០នាក់ ចំនួនអ្នកស្លាប់មានដល់ ៧០៣នាក់។

លោក Antonov បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីបង្វែរ ការចាប់អារម្មណ៍ពីសាធារណៈ ពីស្ថានភាពជំងឺឆ្លងវីរុសដ៏លំបាក នៅក្នុងសហរដ្ឋអាមេរិក ទៅនឹងស្ថានភាពនៅ ក្នុងប្រទេសដទៃទៀតជំនួសវិញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top