Covid-19

ក្រុមហ៊ុន ប៊ូអ៊ីង ចាប់ផ្តើមបន្តផលិតកម្មយន្តហោះយោធា P-8 និង KC-46

បរទេស ៖ ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស អាមេរិក Boeing Co. តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមឡើងវិញ នូវផលិតកម្ម យន្តហោះយោធា P-8 និងយន្តហោះ KC-46 នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយបិទផ្អាកចំនួនពីរសប្ដាហ៍ ដោយសារតែក្តីព្រួយបារម្ភ អំពីមេរោគកូរ៉ូណា ។

បុគ្គលិកប្រហែល២.៥០០នាក់ ក្នុងចំណោមកម្លាំងពលកម្មប្រហែល៣០.០០០ ក្នុងតំបន់ បានចូលរួម ហើយក្រុមហ៊ុន ប៊ូអ៊ីង បាននិយាយប្រាប់ថា សម្ភារៈការពារផ្ទាល់ខ្លួន បុគ្គលម្នាក់ៗ នឹងត្រូវបានផ្តល់ឲ្យ ហើយច្បាប់រក្សាគម្លាតទំនាក់ទំនងសង្គម នឹងត្រូវបានអនុវត្ត ។

សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន បាននិយាយថា “ការងាររបស់ក្រុមហ៊ុនប៊ូអ៊ីង ដែលគំាទ្រដល់ក្រសួង ការពារជាតិ ជាផ្នែកមួយ នៃមូលដ្ឋានឧស្សាហកម្មការពារជាតិ គឺជាបញ្ហាសន្តិសុខជាតិ និតត្រូវបានគេចាត់ថាសំខាន់ ហើយការងារដែលយើងធ្វើ គាំទ្រដោយត្រង់ ចំពោះបុគ្គលិកយោធាទាំងប្រុស ទាំងស្រី ដែលការពារជាតិ គ្រប់ពេល ពួកគេពឹងផ្អែកលើយើង ដើម្បីសម្រេចវា”៕
ប្រែសម្រួល៖ប៉ាង កុង

To Top