វ៉ាស៊ីនតោន៖ មន្ត្រីយោធាជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បានលើកឡើងថា លោកបានអះអាងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅតែស្ថិតក្នុងការគ្រប់គ្រង ពេញលេញ នៃកម្លាំងប្រដាប់អាវុធ ប្រទេសរបស់លោក ទោះបីជាមានរបាយការណ៍ថា លោកអាចនឹងមានជំងឺធ្ងន់ធ្ងរ ក៏ដោយ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា អគ្គមេបញ្ជាការរង នៃអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ John Hyten បានលើកឡើងថា លោកមិនមានព័ត៌មាន បន្ថែមលើរបាយការណ៍ អំពីសុខភាពរបស់លោកគីម ជុងអ៊ុន នោះទេ។
លោកបា្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន នៅមន្ទីរបញ្ចកោណថា“ ខ្ញុំអាចប្រាប់អ្នកបានថា នៅក្នុងជំរៅចិត្ដខ្ញុំមិនមានអ្វី ដែលត្រូវបញ្ជាក់ ឬបដិសេធអ្វីទាំងអស់ នៅតាមបន្ទាត់ទាំងនោះទេ ដូច្នេះខ្ញុំសន្មតថាលោក គីម ជុងអ៊ុន នៅតែស្ថិតនៅក្នុងការគ្រប់គ្រង ពេញលេញនៃកម្លាំងនុយក្លេអ៊ែរកូរ៉េ និងកងកម្លាំងយោធាកូរ៉េដូចធម្មតា” ៕
ដោយ ឈូក បូរ៉ា