ព័ត៌មានអន្តរជាតិ

ចិន៖ អាមេរិក ញៀននឹងការបោះបង់ ជុំវិញគម្រោងដាក់ខ្លួនចេញ ពីអង្គការសុខភាពពិភពលោក

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកញៀន នឹងការបោះបង់ បន្ទាប់ពីមានការសម្រេចចិត្ត ទីក្រុងវ៉ាស៊ីនតោនចាកចេញពី អង្គការសុខភាពពិភពលោក និងបាននិយាយថា ការដកខ្លួនចេញនេះ បង្ហាញពីការស្វែងរកអំណាច នយោបាយនិងឯកតោភាគីនិយម ។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែត ប្រចាំថ្ងៃមួយថា សហគមន៍អន្តរជាតិ មិនយល់ស្របជាមួយ អ្វីដែលលោកពិពណ៌នាថា ជាឥរិយាបថអាត្មានិយម របស់សហរដ្ឋអាមេរិកនោះទេ ហើយអាមេរិកបានក្លាយជាញៀន នឹងការបោះបង់ចោលក្រុម និងលុបចោលសន្ធិសញ្ញានានា”។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងកាត់ផ្តាច់ចំណងទាក់ទង ជាមួយអង្គការសុខភាពពិភពលោក ដោយចោទប្រកាន់ទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិនេះ ពីបទក្លាយជាអាយ៉ងចិន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top