ព័ត៌មានអន្តរជាតិ

រុស្ស៊ីកាត់ទោស អតីតកងកម្លាំង ម៉ារីនអាមេរិក ឲ្យជាប់ពន្ធនាគារ ១៦ឆ្នាំ

បរទេស៖តុលាការរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរកឃើញថា អតីតកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក លោក Paul Whelan មានទោសពីបទស៊ើបការណ៍សម្ងាត់ឲ្យសហរដ្ឋអាមេរិក និងបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៦ឆ្នាំ ក្រោយធ្វើការកាត់ក្តីដែលមន្ត្រីការទូតអាមេរិកនិយាយថា មិនយុត្តិធម៌ច្បាស់លាស់។

លោក Paul Whelan ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអៀរឡង់ ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីលោកត្រូវបានឃាត់ខ្លួន ដោយភ្នាក់ងារមកពីទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ក្នុងបន្ទប់សណ្ឋាគារទីក្រុងមូស្គូមួយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨មកម្ល៉េះ។

ចំណែកមន្ត្រីការទូតអាមេរិកនានា បានពិពណ៌នាករណីនេះថា ជាឧបសគ្គដ៏សំខាន់មួយ ក្នុងដំណើរធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពទ្វេភាគីដែលអនថយស្រាប់ហើយនោះ និងបាននិយាយដដែលៗថា មិនមានភស្តុតាងចំពោះរូបលោក និងបានស្នើឲ្យរុស្ស៊ីដោះលែងលោកវិញ៕ប្រែសម្រួល៖ប៉ាង កុង

To Top