ព័ត៌មានអន្តរជាតិ

លោក Macron ផ្លាស់ប្តូររដ្ឋមន្ត្រីជាច្រើនរូប ជាផ្នែកមួយ នៃការរុះរើរដ្ឋាភិបាលបារាំង

បរទេស ៖ ប្រធានាធិបតីបារាំង នៅថ្ងៃអង្គារនេះបានធ្វើការបង្ហាញ ទំរង់រដ្ឋាភិបាលថ្មី ដែលត្រៀមរុះរើ ដើម្បីដើរលើផ្លូវថ្មីមួយ ដែលប្រធានាធិបតីលោក Macron កន្លងមកបានសន្យាសម្រាប់ថា នឹងកសាងប្រទេសឡើងវិញក្នុងរយៈពេល ២ ឆ្នាំដែលនៅសល់ នៃរដ្ឋាភិបាលរបស់លោកនោះ ។

ក្នុងចំណោមការរុះរើទាំងនោះ លោក Macron បានប្រកាសពីវត្តមាន របស់រដ្ឋមន្ត្រីថ្មី ដែលត្រៀមនឹងមកធ្វើការជាមួយ នឹងលោកនាយរដ្ឋមន្ត្រីថ្មី ទើបតែងតាំង គឺលោក Jean Castex ដូចជាលោក Eric Dupont Moretti អាយុ៥៩ឆ្នាំ ក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៍ថ្មី លោក Roselyne Bachelot អាយុ៧៣ឆ្នាំ ក្លាយទៅជារដ្ឋមមន្ត្រីវប្បធម៍លោក Barbara Popili អាយុ៤៥ឆ្នាំ ទៅជារដ្ឋមន្ត្រីក្រសួង បរិស្ថានជាដើម ៕

ប្រែសម្រួល៖ស៊ុនលី

To Top