ព័ត៌មានអន្តរជាតិ

អាមេរិក និងប៉ូឡូញ សម្រេចកិច្ចព្រមព្រៀង ការពារជាតិ កាន់តែប្រសើរឡើង

បរទេស ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងវ៉ារស្សាវ៉ា បានប្រកាស នៅថ្ងៃចន្ទម្សិលមិញនេះថា សហរដ្ឋអាមេរិក និងប្រទេសប៉ូឡូញ ទើបបានបញ្ចប់កិច្ចចរចាគ្នា ស្តីពីសហប្រតិបត្តិការការពារជាតិ កាន់តែប្រសើរឡើង ដែលហៅកាត់ថា កិច្ចព្រមព្រៀង EDCA។

សេចក្តីថ្លែងការណ៍មួយ របស់ស្ថានទូតអាមេរិក បាននិយាយថា កិច្ចព្រមព្រៀង ការពារជាតិ EDCA នេះ ផ្តល់ឲ្យនូវទម្រង់ស្របច្បាប់ចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ និងការចែករំលែកបន្ទុក ស្នើភាពដ៏ចាំបាច់ ចំពោះកិច្ចសហប្រតិបត្តិការ ការពារជាតិ កាន់តែស៊ីជម្រៅ” ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចចរចាគ្នានេះ គឺត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំសេតវិមានមួយ នៅក្នុងខែមិថុនា រវាងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ៕
ប្រែសម្រួល៖ប៉ាង កុង

To Top