ព័ត៌មានអន្តរជាតិ

អាមេរិក៖ រដ្ឋាភិបាល ខុសច្បាប់វេណេស៊ុយអេឡា កំពុងរារាំងពលរដ្ឋអាមេរិក មិនឲ្យធ្វើមាតុភូមនិវត្ត

បរទេស៖ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានប្រកាសថា រដ្ឋាភិបាលរបស់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កំពុងរារាំងពលរដ្ឋអាមេរិក នៅក្នុងប្រទេសមិន ឲ្យ ចាកចេញដោយបដិសេធការ ខិតខំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរៀបចំជើងហោះហើរ ជម្លៀសពួកគេ មកប្រទេសកំណើតវិញ។

អ្នកនាំពាក្យ ដែលត្រូវបានគេស្គាល់ថា លោកស្រី Morgan Ortagus បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “យើងបានផ្តល់ការជូនដំណឹង រួចរាល់ហើយនាពេលកន្លងមក ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋអាមេរិក ក្នុងការចាកចេញ ប៉ុន្តែសំណើរទាំងអស់នោះ ត្រូវបានបដិសេធ ដោយលោក Maduro និងក្រុមមន្ត្រីរដ្ឋាភិបាលរបស់គាត់។

ទោះបីជាយ៉ាងណាក្តី លោកស្រីអ្នកនាំពាក្យរូបនេះ គឺមិនបានធ្វើការបញ្ជាក់ឲ្យច្បាស់ទេថា មានជនជាតិអាមេរិកប៉ុន្មាននាក់ ដែលកំពុងតែជាប់គាំង នៅខាងក្នុងប្រទេសវេណេស៊ុយអេឡា នៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top