ព័ត៌មានអន្តរជាតិ

ចិនត្រៀមចែកទិន្នន័យទឹក ជាមួយប្រទេស នៅតាមដងទន្លេមេគង្គ

បរទេស៖ មន្ត្រីក្រសួងការបរទេសថៃ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចែករំលែកទិន្នន័យ ស្តីពីលំហូទឹកចូលក្នុងទន្លេមេគង្គ ដែលជាសំណើជាយូរមកហើយ របស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

យោងតាមកាសែត Us News លោក Nikorndej Balankura មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសថៃមួយរូប បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “ប្រទេសចិនបានសង្កត់ធ្ងន់ថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចែករំលែកព័ត៌មានជាមួយយើង ក្នុងវិធីច្បាស់លាស់ ប្រកបដោយអត្ថន័យ និងមានតម្លាភាពពេញមួយឆ្នាំ”។

គួរបញ្ជាក់ថា ប្រទេសចិន មិនមានសន្ធិសញ្ញាទឹកផ្លូវការ ជាមួយប្រទេសនៅខាងក្រោមដងទន្លេមេគង្គនានា គឺឡាវ ថៃ មីយ៉ានម៉ា កម្ពុជា និងវៀតណាមទេ ហើយក្នុងពេលបច្ចុប្បន្ននេះ ត្រូវតែចែករំលែងទិន្នន័យមានកម្រិត នៅក្នុងអំឡុងរដូវមូសុង ស្តីពីខ្សែទឹកហូរ ទៅកាន់អ្វីដែលខ្លួនហៅថា ជាទន្លេ Lancang ៕ ប្រែសម្រួល៖ប៉ាង កុង

To Top