ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងអ៊ីស្រាអែល​ ការពារផលប្រយោជន៍បារ៉ែន ស្របពេលមានការ គម្រាមកំហែងពីអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសបារ៉ែន បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពជាមួយ ប្រទេសអ៊ីស្រាអែល ជាការការពារផលប្រយោជន៍ របស់ប្រទេសបារ៉ែន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្របពេលមានការគម្រាមកំហែង ប្រព្រឹត្តទៅពីអ៊ីរ៉ង់។

នៅក្នុងសេចក្តថ្លែងការណ៍មួយ លោករដ្ឋមន្ត្រី Rashid bin Abdullah Al Khalifa បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាមិនមែនជាការបោះបង់ចោល បុព្វហេតុប៉ាឡេស្ទីននោះទេ វាគឺដើម្បីពង្រឹងសន្តិសុខរបស់បារ៉ែន និងស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេ”។

គួរបញ្ជាក់ថា ប្រទេសបារ៉ែន បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួននឹងធ្វើឲ្យចំណងមិត្តភាពជាមួយ ប្រទេសអ៊ីស្រាអែលមានភាពប្រក្រតីវិញ ហើយនោះជាការដើរតាមផ្លូវ របស់សហភាពអារ៉ាប់រួម ដែលប្រកាសថា ខ្លួននឹងធ្វើដូចទៅនឹងកាលពីមួយខែមុន។

រដ្ឋមន្ត្រីការពារជាតិបារ៉ែន និងអ៊ីស្រាអែល បានប្រារព្ធធ្វើកិច្ចពិភាក្សា តាមទូរសព្ទដែលគេដឹងលឺ ជាសាធារណរដ្ឋដំបូង កាលពីថ្ងៃចន្ទ ហើយចំណែករដ្ឋមន្ត្រីផ្សេងទៀត ក៏បានពិភាក្សាគ្នាពីភាពអាច ទៅរួចស្តីពីជំនួញរវាង ប្រទេសទាំងពីរផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top