ព័ត៌មានអន្តរជាតិ

ចិនហៅការប៉ុនប៉ងទិញ TikTok ជាការជម្រិតយកប្រាក់

បរទេស ៖ កាលបរិច្ឆេទផុត កំណត់ថ្ងៃទី ២០ ខែកញ្ញាដើម្បី លក់កម្មវិធី TikTok ត្រូវបានគេមើលឃើញថា បានកន្លងផុតទៅហើយ ប៉ុន្តែភាគីពាក់ព័ន្ធមិនទាន់បានដោះស្រាយ លក្ខខណ្ឌទាក់ទងនឹង កិច្ចព្រមព្រៀងនេះនៅឡើយទេ ។

ទាំងក្រុមហ៊ុនOracle និង Walmart ដែលជាអ្នកដេញថ្លៃ ទិញយកក្រុមហ៊ុន TikTok បានបង្ហាញសារដែលមិនចុះសម្រុងគ្នា លើភាពជាម្ចាស់កម្មវិធីនេះ នាពេលអនាគតហើយវាកំពុង ធ្វើឱ្យវិនិយោគិនព្រមទាំង អ្នកប្រើប្រាស់នៅពេលនេះ កំពុងតែមានការភ័ន្តច្រឡំ និងភាន់ភាំងយ៉ាងខ្លាំង។

ប៉ុន្តែទន្ទឹមនឹងនេះផងដែរ ក៏យើងអាចមើលឃើញពីការ មិនសប្បាយចិត្ត របស់រដ្ឋាភិបាល ទីក្រុងប៉េកាំងជាមួយ នឹងការលក់ TikTok ។ សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយ កាលពីថ្ងៃពុធដោយ កាសែតចិនដេលី បាននិយាយថាប្រទេសចិន គ្មានហេតុផល ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ដែលមានលក្ខណៈកខ្វក់ និង អយុត្តិធម៌ដែលអនុញ្ញាតឱ្យ Oracle និង Walmart កាន់កាប់ TikTok ក្នុងទំរង់ជាងការការសម្លុត និងជំរិតទារប្រាក់ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top