ព័ត៌មានអន្តរជាតិ

អាមេរិក រុញច្រានឱ្យសម្ព័ន្ធមិត្តអាស៊ី ត្រូវមានភាពរឹងមាំ ដើម្បីឆ្លើយតប នឹងប្រតិបត្តិការយោធារបស់ចិន

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាស៊ី កាលពីថ្ងៃអង្គារ បានអំពាវនាវ ដល់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅនិង កាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅប្រទេសចិន ដើម្បីឆ្លើយតប នឹងប្រតិបត្តិការយោធា របស់ប្រទេសនេះ នៅសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Pompeo បានប្រាប់ទូរទស្សន៍ NHK របស់ជប៉ុន នៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងតូក្យូ ដោយនៅពេលសួរ អំពីប្រតិបត្តិការយោធាថ្មីៗរបស់ចិន នៅចិនខាងត្បូងថា « ភាពទន់ខ្សោយ បង្កឱ្យមានការសម្លុតសម្លុត ដែលជាការផ្តល់រង្វាន់ ដល់អ្នកដែលធ្វើសកម្មភាព តាមរបៀបបង្ខំនិងប្រើកម្លាំងយោធា ដែលផ្ទុយពីឧបករណ៍ការទូត ដើម្បីដោះស្រាយជម្លោះ » ។

លោក Pompeo បន្តថា ចំលើយចំពោះបញ្ហានេះ គឺត្រូវបង្ខំចិត្ត ក្នុងការឆ្លើយតបរបស់យើងដោយផ្ទាល់ អំពីការរំពឹងទុករបស់យើង និងធ្វើការជាមួយប្រទេស ដែលមានគំនិតដូចគ្នា នៅទូទាំងពិភពលោក ដើម្បីប្រឆាំងនឹងអ្នក ដែលចង់ប្រើអំណាចយោធា ឬការបង្ខិតបង្ខំ។

នៅព្រឹកថ្ងៃដដែល លោក Pompeo បានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន Suga និងមន្រ្តីជាន់ខ្ពស់ដទៃទៀត នៅទីក្រុងតូក្យូ មុនពេលចូលរួមកិច្ចប្រជុំ នៃប្រទេសដែលគេហៅថា ការសន្ទនាសន្តិសុខ Quadrilateral ឬ ប្រទេសបួន ដែលមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top