ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌា យល់ព្រមឱ្យពង្រាយមីស៊ីល Shaurya ដែលអាចវាយប្រហារគោលដៅ ចម្ងាយ ៧៥០គីឡូ ក្នុងពេលមានជម្លោះជាមួយចិន

បរទេស៖ រដ្ឋាភិបាលឥណ្ឌា បានយល់ព្រមឱ្យ មានការដាក់ពង្រាយមីស៊ីល Shaurya ដោយបាញ់ពីលើដី ផលិតនៅក្នុងស្រុក ចំពេលមានភាពតានតឹងតាមព្រំដែន ជាមួយប្រទេសចិន នៅលើបន្ទាត់ ត្រួតពិនិត្យជាក់ស្តែងនៅតំបន់ Ladakh។ នេះបើយោងតាមកាសែត Hindustan Times។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កាំជ្រួចមីស៊ីល ដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធ version បាញ់ចេញពីលើដី ត្រូវបានបង្កើតឡើង ដោយអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការពារជាតិរបស់ប្រទេសឥណ្ឌា (DRDO) ។

ជាមួយនឹងសមត្ថភាព ផ្ទុកក្បាលគ្រាប់ដោយផ្ទុកបន្ទុក ដល់ទៅមួយតោននោះ, មីស៊ីលនេះ អាចវាយប្រហារគោលដៅ បានចម្ងាយ ៧៥០ គីឡូម៉ែត្រ។ វាអាចធ្វើដំណើរក្នុងល្បឿន ដែលមានសម្មតិកម្ម – ក្នុងល្បឿនលឿនជាងសំឡេង ៦ ដងនិងឈានដល់កម្ពស់ ៤០ គីឡូម៉ែត្រ៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top