ព័ត៌មានអន្តរជាតិ

អ៊ីតាលី ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃ៣១ មករា ដោយសារជំងឺកូវីដ១៩ បន្តឆ្លងរាលដាលខ្លាំង ឡើងវិញ

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ដោយសារតែមានការ ឆ្លងជំងឺកូវីដ១៩ កើងឡើងវិញនៅក្នុងសប្តាហ៍ ចុងក្រោយនេះ បានញុំាងឲ្យមានការស្នើឡើង ចាត់វិធានការដ៏តឹងរឹង ក្នុងនោះរួមទាំង ការពាក់ម៉ាស់មុខនៅគ្រប់ទីកន្លែង ទាំងអស់ នៅក្នុងប្រទេសអ៊ីតាលី ដែលចាប់ផ្តើមនៅ ថ្ងៃព្រហស្បតិ៍នេះតទៅ ។

សេចក្តីសម្រេចនេះត្រូវបានប្រកាស ឲ្យដឹងកាលពីថ្ងៃពុធ ដោយលោកនាយករដ្ឋមន្ត្រី Giuseppe Conte បន្ទាប់ពីបានជួបប្រជុំគ្នា នៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត លើអនុក្រិត្យពិសេសមួយដែល នឹងត្រូវរក្សាវិធានការដាក់ឲ្យនៅ នឹងកន្លែង ដែលត្រូវធ្វើឡើងតិចបំផុតរហូតដល់ថ្ងៃទី៣១ ខែតុលា ។

អនុក្រិត្យនេះបានធ្វើឡើង ខណៈដែលមានអ្នកឆ្លងជំងឺថ្មី នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់៦២.៥៧៦នាក់ គិតត្រឹមថ្ងៃពុធ ដែលមានចំនួន១២.៧០០នាក គិតត្រឹមថ្ងៃទី០៦ ខែសីហា ។ យោងតាមទិន្នន័យចេញចុងក្រោយ ដោយក្រសួងសុខាភិបាល ។ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស មានចំនួន់់៣៣៣.៩៤០នាក់ ក្នុងបូករួមទាំងអ្នកជាសះស្បើយពីជំងឺ មានចំនួន២៣៥.៣០៣នាក់ និង៣៦.០៦១នាក់បានស្លាប់ ។

ផ្អែកតាមវិធានការដ៏តឹងរឹង នេះដែរ គណៈរដ្ឋមន្ត្រីបានសម្រេចពន្យាពេល ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្នរហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top